បរទេស ៖ យោងតាមការចេញផ្សាយរបស់ rt បានឲ្យដឹងថាមានការយល់ឃើញមួយ របស់អ្នកជំនាញសេដ្ឋកិច្ចដែលមកពីសកលវិទ្យាល័យ HSE University បានអះអាងថា ទណ្ឌកម្មទាំងឡាយ ដែលធ្វើឡើង ដោយលោកខាងលិច មកលើប្រទេសរុស្សី បានត្រឹមធ្វើឲ្យសេដ្ឋកិច្ច របស់ប្រទេសនេះកាន់តែមានភាពរឹងម៉ាំ ឡើងប៉ុណ្ណោះ ។
ថ្លែងនៅក្នុងជំនួប ក្រុមអ្នកជំនាញសេដ្ឋកិច្ច របស់សកលវិទ្យា HSE University នឹងដោយយោង តាមការពង្រាងច្បាប់ថវិកា ដែលធ្វើឡើងសម្រាប់ឆ្នាំ ២០២៥-២០២៧ដោយសភារុស្សី នោះអ្នកជំនាញម្នាក់បានលើកឡើងថា សកម្មភាពទាំងនោះបានជំរុញ ឱ្យមានការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញយ៉ាងមានប្រសិទ្ធភាព ។
យោងតាមអ្នកជំនាញ ដដែលបានអះអាងទៀតថា ទណ្ឌកម្មទាំងនេះបាននាំឱ្យរុស្ស៊ី បញ្ឈប់ជាសំខាន់ ការពឹងផ្អែកលើការនាំចេញវត្ថុធាតុដើមដូចជាប្រេង និងឧស្ម័នសម្រាប់ប្រាក់ចំណូល ដែលជាកិច្ចការ ដែលរដ្ឋាភិបាលបានដោះស្រាយអស់ជាច្រើនឆ្នាំមកហើយនោះ។
គាត់បានបន្តថា៖ជាលទ្ធផល បច្ចុប្បន្ន ភាគច្រើនដោយសារស្ថានភាព នៃវិបត្តិខាងក្រៅ និងការរៀបចំរចនាសម្ព័ន្ធ សេដ្ឋកិច្ចរបស់យើងឡើងវិញ យ៉ាងឆាប់រហ័ស យើងអាចកាត់បន្ថយការពឹងផ្អែក របស់យើងលើការនាំចេញវត្ថុធាតុដើមបានយ៉ាងច្រើន។ ដូច្នេះហើយ យើងអាចនិយាយបានថា ការដាក់ទណ្ឌកម្មបានត្រឹមតែធ្វើឱ្យសេដ្ឋកិច្ច របស់យើងរឹងមាំ និងមានភាពធន់ជាងមុនប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា ភាពជោគជ័យរបស់រុស្ស៊ី ក្នុងការកាត់បន្ថយការពឹង ផ្អែកលើប្រាក់ចំណូលប្រេង និងឧស្ម័នត្រូវបានលើកឡើងដោយប្រធានាធិបតី Vladimir Putin នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg (SPIEF) កាលពីខែមិថុនាមកម្ល៉េះ៕
ប្រែសម្រួល៖ស៊ុនលី