ព័ត៌មានអន្តរជាតិ

ប្រមុខ​ការពារជាតិ​ជប៉ុន និង​អាមេរិក ព្រម​ព្រៀងគ្នាពង្រឹង​សម្ព័ន្ធភាព​ទ្វេភាគី

Kyodo

តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Gen Nakatani និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានព្រមព្រៀងគ្នាក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ ដើម្បីពង្រឹងសម្ព័ន្ធភាពរបស់ប្រទេសរបស់ពួកគេ ដែលជាក់ស្តែងបានផ្តល់នូវការអះអាងកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

លោក Nakatani បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីលោកបានពិភាក្សាតាមទូរស័ព្ទជាលើកដំបូងជាមួយលោក Austin ចាប់តាំងពីការឡើងកាន់តំណែងរបស់គាត់កាលពីសប្តាហ៍មុនថា “យើងចែករំលែកការយល់ដឹងថា ការប៉ុនប៉ងឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំងឬការបង្ខិតបង្ខំ កំពុងកាន់តែខ្លាំងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក”។

លោកបានបន្ថែមថា រូបលោក និងលោក Austin បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុន ក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក និងដៃគូក្នុងតំបន់ ដើម្បីសហការគ្នា “កាន់តែជិតស្និទ្ធជាងពេលណាទាំងអស់” ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ងបែបនេះ។

ភាគីទាំងពីរក៏បានឯកភាពពង្រឹងសមត្ថភាពរារាំង និងការឆ្លើយតបរបស់សម្ព័ន្ធភាពទ្វេភាគី និងធ្វើឱ្យប្រសើរឡើងនូវការសម្របសម្រួលរវាងកងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន និងកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top