ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធាររដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានអះអាងថាភាគីចិន នឹងបន្តធ្វើជាដៃគូដ៏ស្មោះត្រង់បំផុតសំរាប់ការអភិវឌ្ឍកម្ពុជា។ នេះបើយោងតាមហ្វេសប៊ុកផេក របស់លោកឯកអគ្គរដ្ឋទូតនៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបពិភាក្សាជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវ៉ាង វិនពីន បានឱ្យដឹងថា ភាគីចិនសូមអបអរសាទរ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលបានទទួលសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា ហើយភាគីចិននឹងបន្តធ្វើជាដៃគូដ៏ស្មោះត្រង់បំផុតសំរាប់ការអភិវឌ្ឍកម្ពុជា៕