ភ្នំពេញ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បានចេញសេចក្តីសម្រេច ស្តីពីការផ្ទេរនិងចាត់តាំងសមាសភាពអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងខេត្តស្វាយរៀង ដោយបានសម្រេចចាត់តាំងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ បន្ថែមលើភារកិច្ចជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម។


 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									