បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រុស្សីនឹងបង្ហាញសំណើរបស់ខ្លួនសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិថ្មីមួយ ដល់ក្រុមប្រទេស BRICS នៅឯកិច្ចប្រជុំកំពូលរបស់ក្រុមនៅសប្តាហ៍ក្រោយនេះ ។
ប្រភពសារព័ត៌មានដដែលបាននិយាយថា ប្រព័ន្ធនេះត្រូវបានគេជឿថាមានភាពស៊ាំ និងរឹងម៉ាំទៅនឹងទណ្ឌកម្មរបស់លោកខាងលិច ហើយអាចបញ្ចប់ការត្រួតត្រានៃប្រាក់ដុល្លារអាមេរិកនៅក្នុងការផ្លាស់ប្តូរ និងប្រតិបត្តិការអន្តរជាតិទៀតផង។
យោងតាមរបាយការណ៍ ដដែលនេះបានបង្ហាញទៀតថាវេទិកាទូទាត់ថ្មីនេះគឺនឹងត្រូវផ្អែកលើបច្ចេកវិទ្យា blockchain និងប្រើប្រាស់និមិត្តសញ្ញាឌីជីថល ដែលគាំទ្រដោយរូបិយប័ណ្ណជាតិនៃប្រទេសដែលចូលរួម។
ទម្រង់នេះនឹងអនុញ្ញាតឱ្យរូបិយប័ណ្ណបែបនេះអាចផ្លាស់ប្តូរបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពដោយមិនចាំបាច់មានតម្រូវការគ្រប់ទីកន្លែង សម្រាប់ប្រតិបត្តិការប្រាក់ដុល្លារហើយវេទិកាថ្មីនេះដែរក៏ នឹងត្រូវបានគេរាយការណ៍ថានឹងពឹងផ្អែកលើបណ្តាញធនាគារពាណិជ្ជ ដែលភ្ជាប់គ្នាទៅវិញទៅមកតាមរយៈធនាគារកណ្តាលនៃប្រទេស BRICS ។
សំណើដែលនឹងធ្វើឡើងដោយប្រទេសរុស្សី ដែលជាម្ចាស់ផ្ទះនេះក៏ត្រូវបានគេនិយាយផងដែរថានឹងពាក់ព័ន្ធនឹងការបង្កើតវេទិកា BRICS Clear ដើម្បីទូទាត់ពាណិជ្ជកម្មលើទីផ្សារមូលបត្រដែរ៕
ប្រែសម្រួល៖ ស៊ុនលី