ក្រុងដាកា៖ យោងតាមទិន្នន័យពីក្រសួងកសិកម្ម ដែលជំរុញឲ្យប្រទេសនេះបង្កើនការនាំចូលគ្រាប់ធញ្ញជាតិស្របពេលតម្លៃស្បៀងកើនឡើងនោះ គ្រោះទឹកជំនន់ក្នុងប្រទេសបង់ក្លាដេស បានបំផ្លាញអង្ករអស់ប្រមាណ ១,១លានតោន ។
គ្រោះទឹកជំនន់ដែលបង្កដោយភ្លៀងមូសុងធ្លាក់ចុះយ៉ាងខ្លាំង និងទឹកហូរខ្លាំងបានវាយប្រហារប្រទេសនេះបង្កជារលកធំៗចំនួន ២ លើកនៅក្នុងខែសីហា និងខែតុលា ដោយបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ចំនួន ៧៥នាក់ និងបង្កផលប៉ះពាល់ដល់មនុស្សរាប់លាននាក់ ជាពិសេសនៅតំបន់ភាគខាងកើត និងភាគខាងជើង ដែលរងការខូចខាតដំណាំកម្រិតធ្ងន់ធ្ងរបំផុត ។
ក្រសួងកសិកម្មបានឲ្យដឹងថា គ្រោះទឹកជំនន់នៅក្នុងឆ្នាំនេះបានធ្វើឲ្យបាត់បង់ផលិតកម្មស្រូវយ៉ាងច្រើន ។ ជាការឆ្លើយតប រដ្ឋាភិបាលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងការនាំចូលអង្ករចំនួន ៥០០.០០០តោន ហើយរំពឹងថា នឹងអនុញ្ញាតឱ្យមានការនាំចូលពីវិស័យឯកជនក្នុងពេលឆាប់ៗនេះ ។
រដ្ឋាភិបាលបណ្តោះអាសន្នដែលបានឡើងកាន់អំណាចកាលពីខែសីហា ក្រោយពីមានការតវ៉ាដ៏ខ្លាំងក្លាបានបង្ខំឱ្យអតីតនាយករដ្ឋមន្ត្រី Sheikh Hasina ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា បាននិងកំពុងតស៊ូដើម្បីរក្សាស្ថិរភាពតម្លៃម្ហូបអាហារដែលបានកើនឡើងជិត ២០ភាគរយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ការនាំចូលខ្ពស់ដោយប្រទេសបង់ក្លាដេស អាចធ្វើការនាំចេញពីប្រទេសជិតខាង ដូចជា ឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករលំដាប់ពិភពលោក ដែលកាលពីខែមុនបានកាត់បន្ថយពន្ធលើការនាំចេញអង្ករមកត្រឹម ១០ភាគរយប៉ុណ្ណោះ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា