បរទេស៖ បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានអះអាងថា លោកបានគំរាមវាយប្រហារទីក្រុងមូស្គូ ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បើកការវាយប្រហារលើអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅពេលសួរនៅក្នុងបទសម្ភាសន៍ទូលំទូលាយជាមួយ Wall Street Journal កាលពីថ្ងៃសុក្រថា តើលោកនឹងប្រើកម្លាំងយោធាដើម្បីឆ្លើយតបទៅនឹង ការបិទផ្លូវដ៏មានសក្តានុពលរបស់តៃវ៉ាន់ ដោយទីក្រុងប៉េកាំងឬយ៉ាងណានោះ? លោក Trump បាននិយាយថា លោកនឹងមិនចាំបាច់ត្រូវការទេ ក្នុងពេលដែលសមភាគីចិនគឺលោក ស៊ី ជីនពីង “គោរពខ្ញុំ ហើយគាត់ដឹងថាខ្ញុំជាមនុស្សចិត្តលះ។
ដោយងាកទៅរករុស្ស៊ី លោក Trump បាននិយាយថា ដូចគ្នាទៅនឹងលោក ពូទីន ដែលលោកអះអាងថា មានទំនាក់ទំនងល្អជាមួយ។ លោកបានបន្ថែមថានៅពេលមួយ លោកបានប្រាប់គាត់ថា «វ្ល៉ាឌីមៀ បើអ្នកចង់ចាប់អ៊ុយក្រែន ខ្ញុំនឹងវាយអ្នកខ្លាំង អ្នកក៏មិនជឿដែរ។ ខ្ញុំនឹងវាយអ្នកភ្លាមៗនៅកណ្តាលទីក្រុងម៉ូស្គូ …តែ យើងជាមិត្ត ខ្ញុំមិនចង់ធ្វើទេ ប៉ុន្តែខ្ញុំគ្មានជម្រើសទេ»។
យោងតាមលោក Trump , លោក ពូទីន បានប្រតិកម្មដោយមិនជឿ ដោយនិយាយថា “គ្មានផ្លូវទេ”។ លោក Trump បានឆ្លើយតបថា មាន “ផ្លូវ” ។ គាត់ត្រូវបានគេរាយការណ៍ថា “អ្នកនឹងត្រូវរងការវាយប្រហារយ៉ាងខ្លាំង ហើយខ្ញុំនឹងយកដំបូលចេញពីក្បាលរបស់អ្នក” ដោយសំដៅទៅលើលំនៅដ្ឋាន របស់មេដឹកនាំរុស្ស៊ីនៅវិមានក្រឹមឡាំង។
អាណត្តិរបស់លោក Trump ក្នុងតំណែងបានផុតកំណត់នៅដើមឆ្នាំ២០២១ ជាងមួយឆ្នាំមុនពេលចាប់ផ្តើមប្រតិបត្តិការ យោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
