ព័ត៌មានអន្តរជាតិ

ជប៉ុន អង់គ្លេស និងអ៊ីតាលី កំពុងពន្លឿនការងារលើផែនការយន្តហោះចម្បាំងជំនាន់ក្រោយ

kyodo

តូក្យូ៖ មន្ត្រីជប៉ុនបានឲ្យដឹងថា ប្រមុខការពារជាតិជប៉ុន អង់គ្លេស និងអ៊ីតាលី បានព្រមព្រៀងគ្នាក្នុងការពន្លឿនគម្រោងអភិវឌ្ឍន៍រួមគ្នា របស់ពួកគេនៃយន្តហោះចម្បាំងជំនាន់ក្រោយ។

កិច្ចប្រជុំនៅទីក្រុង Naples ភាគខាងត្បូងប្រទេសអ៊ីតាលី រដ្ឋមន្ត្រីទាំងបីក៏បានបញ្ជាក់ផងដែរថា វិស័យសាធារណៈ និងឯកជននឹងបញ្ចប់កិច្ចសន្យាដំបូងរបស់ពួកគេនៅដើមឆ្នាំក្រោយ ឆ្ពោះទៅរកគោលដៅនៃការដាក់ពង្រាយយន្តហោះនៅឆ្នាំ២០៣៥ នេះបើយោងតាមក្រសួងការពារជាតិរបស់ប្រទេសជប៉ុន។

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Gen Nakatani និងសមភាគីអង់គ្លេស និងអ៊ីតាលី លោក John Healey និងលោក Guido Crosetto បានជួបប្រជុំគ្នានៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកដំបូង ដែលមិនធ្លាប់មានរបស់ក្រុមប្រទេសឧស្សាហកម្មទាំង៧ ក្នុងវិស័យការពារជាតិ។

ជាមួយនឹងការកំណត់របស់ជនជាតិជប៉ុនដើម្បីដឹកនាំអង្គការអន្តរជាតិ ដែលនឹងគ្រប់គ្រងគម្រោងនេះហៅថា Global Combat Air Program លោក Nakatani បានឲ្យដឹងបន្ទាប់ពីការប្រមូលផ្តុំថាលោកគ្រោងនឹងតែងតាំងលោក Masami Oka អតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិទទួលបន្ទុកកិច្ចការអន្តរជាតិឱ្យចូលកាន់តំណែង។

អង្គការនេះត្រូវបានគេហៅថា អង្គការរដ្ឋាភិបាលអន្តរជាតិ GCAP ដែលត្រូវបានគេហៅថា GIGO ត្រូវបានគេរំពឹងថា នឹងបង្កើតឡើងនៅក្នុងប្រទេសអង់គ្លេស នៅចុងឆ្នាំនេះ។

រដ្ឋមន្ត្រីក៏បានកត់សម្គាល់ផងដែរអំពីវឌ្ឍនភាពក្នុងការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់វិស័យឯកជន ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍយន្តហោះចម្បាំង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top