ព័ត៌មានអន្តរជាតិ

យោធាអ៊ីស្រាអ៊ែល ៖ ប្រធានហិរញ្ញវត្ថុរបស់ក្រុមហេបូឡាហ៍ ត្រូវបានសម្លាប់ហើយនៅក្នុងទឹកដីស៊ីរី

Afp

យេរ៉ូសាឡឹម៖ យោធារបស់អ៊ីស្រាអ៊ែល បានឲ្យដឹងកាលពីថ្ងៃចន្ទថា មេបញ្ជាការទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុរបស់ក្រុមសកម្មប្រយុទ្ធហេបូឡាហ៍នៅក្នុងប្រទេសលីបង់ ត្រូវបានគេបញ្ជាក់ថា “ត្រូវបានកម្ចាត់ចោលហើយ” នៅក្នុងទឹកដីស៊ីរី ។

លោក Daniel Hagari អ្នកនាំពាក្យយោធា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសដែលត្រូវបានគេមិនប្រកាសឈ្មោះ ដែលជាប្រធានអង្គភាព 4400 របស់ក្រុមហេបូឡាហ៍ ដែលមានអ៊ីរ៉ង់ នៅពីក្រោយខ្នង គឺជាអ្នក “ដែលទទួលខុសត្រូវសម្រាប់ផ្ទេរថវិកា” ទៅដល់ក្រុមតាមរយៈការលក់ប្រេង របស់ក្រុងតេហរ៉ង់ ។
គាត់បានឲ្យដឹងទៀតថា មេបញ្ជាការ ត្រូវបាន “កម្ចាត់ចោល” នៅក្នុងប្រទេសស៊ីរី “នៅប៉ុន្មានម៉ោងប៉ុណ្ណោះ” ។

លោក Hagari បានឲ្យដឹងថា កាលពីមុន អង្គភាពនេះត្រូវបានដឹកនាំដោយលោក Mohammed Jafar Ksir ត្រូវបានគេស្គាល់ថា Sheikh Salah, ។
គាត់បានបញ្ជាក់ថា “គាត់បានគ្រប់គ្រងប្រភពចំណូលសំខាន់របស់អង្គការភេវរកម្មជាច្រើនឆ្នាំមកហើយ រហូតដល់ត្រូវបានគេកម្ចាត់រូបគាត់ចោល នៅក្នុងគោលដៅវាយប្រហារមួយនៅរដ្ឋធានីបេរ៉ាត់ កាលពីដើមខែតុលា” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top