ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនបានទៅកាន់ក្រុង Kazan ប្រទេសរុស្ស៊ី ដើម្បីអញ្ជើញចូលរួមកិច្ចជំនួបកំពូលលើកទី១៦ នៃប្រទេស BRICS តបតាមការអញ្ជើញរបស់លោកភូទីនប្រធានាធិបតីរុស្ស៊ី កម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ» ភាគទី៣ (ភាសារុស្ស៊ី) ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននឹងចាក់ផ្សាយនៅក្រុមហ៊ុនវិទ្យុ និងទូរទស្សន៍ជាតិរុស្ស៊ី វេបសាយ «កាសែតរុស្ស៊ី» និងស្ថានីយទូរទស្សន៍អាស៊ីធំរុស្ស៊ីជាដើមចាប់ពីថ្ងៃទី២២ ខែតុលាតទៅ។
កម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ» ភាគទី៣(ភាសារុស្ស៊ី)បានយកការបកស្រាយពីប្រយោគបុរាណ និងកំណាព្យចិនដែលបានដកស្រង់នៅក្នុងសុន្ទរកថាគន្លឹះ អត្ថបទនិងពាក្យសម្តីសំខាន់ៗរបស់លោក Xi Jinping ជាចំណុចចាប់ផ្តើម ផ្តោតសំខាន់ទៅលើបញ្ហាកម្តល់ប្រជាជនជាអាទិភាព កំណែទម្រង់និងច្នៃប្រឌិតថ្មី វិបុលភាពរួមអេកូឡូស៊ី និងអភិរក្សបរិស្ថាន បន្តវេនវប្បធម៌ និងពិពិធកម្មអរិយធម៌ ចម្រាញ់និងបកស្រាយពីខឹ្លមសារក្នុងយុគសម័យថ្មី និងតម្លៃសកលក្នុងវប្បធម៌ប្រពៃណីចិនដ៏ទូលំទូលាយ និងស៊ីជម្រៅ៕