ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ចាប់ផ្តើមអនុវត្តកញ្ចប់ ជំនួយការពារដែនអាកាសចំនួន 5.2 ពាន់លានដុល្លារអាមេរិក

AFP
" "

យេរ៉ូសាឡឹម៖ មន្ត្រីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានចាប់ផ្តើមអនុវត្តគម្រោងថវិកាចំនួន ៥,២ ពាន់លានដុល្លារអាមេរិក ដែលកញ្ចប់ជំនួយសង្គ្រោះបន្ទាន់មួយ ដើម្បីពង្រឹងប្រព័ន្ធការពារ ដែនអាកាសរបស់អ៊ីស្រាអែល។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបញ្ចប់ការផ្លាស់ប្តូរ លិខិតមួយដើម្បីផ្តួចផ្តើមកញ្ចប់ដែល នឹងពង្រឹងប្រព័ន្ធប្រឆាំងរ៉ុក្កែត Iron Dome របស់អ៊ីស្រាអែល ប្រព័ន្ធការពារមីស៊ីល David’s Sling និងប្រព័ន្ធការពារឡាស៊ែរ Iron Beam ។

" "

កញ្ចប់នេះគឺជាផ្នែកមួយនៃជំនួយយោធាតម្លៃ ៨,៧ ពាន់លានដុល្លារ អ៊ីស្រាអែលបានឲ្យដឹងកាលពីចុងខែកញ្ញាថា ខ្លួនបានទទួលពីសហរដ្ឋអាមេរិក ដែលក្នុងនោះ ៣,៥ពាន់លានដុល្លារត្រូវបានផ្ទេរទៅឱ្យអ៊ីស្រាអែលរួចហើយសម្រាប់ “លទ្ធកម្មសម័យសង្រ្គាមជាបន្ទាន់” ។

" "

យោងតាមប្រភពផ្លូវការរបស់អ៊ីស្រាអែល បានឱ្យដឹងថា សហរដ្ឋអាមេរិក បានជួយអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះជាមួយក្រុមហាម៉ាស់ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុន ដោយបានបញ្ជូនយន្តហោះ និងនាវា ២០០ ទៅ ៣០០គ្រឿងជាមួយនឹងអាវុធ គ្រាប់បែក និងគ្រាប់រំសេវជាច្រើនទៀត ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top