ព័ត៌មានអន្តរជាតិ

IMF ព្រមានពីហានិភ័យខ្ពស់ ចំពោះបំណុលសាធារណៈពិភពលោក

afp

វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានពីហានិភ័យខ្ពស់ ចំពោះបំណុលសាធារណៈ ហើយបានអំពាវនាវឱ្យអ្នកបង្កើតគោលនយោបាយអនុវត្តការកែសម្រួលសារពើពន្ធដែលស្ថិតស្ថេរ និងដោយប្រុងប្រយ័ត្ន។

លោក Vitor Gaspar ប្រធាននាយកដ្ឋានកិច្ចការសារពើពន្ធរបស់ IMF បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ និងក្រុមធនាគារពិភពលោកថា “ឱនភាព គឺខ្ពស់ ហើយបំណុលសាធារណៈសកល គឺខ្ពស់ណាស់ ដោយមានការកើនឡើង និងមានហានិភ័យ។

លោកបានលើកឡើងថា “ក្នុងល្បឿនបច្ចុប្បន្ន អនុបាត GDP បំណុលសកលនឹងឈានដល់ ១០០ ភាគរយនៅចុងទសវត្សរ៍នេះ ដោយកើនឡើងលើសពីកម្រិតកំពូលនៃជំងឺរាតត្បាត” ។

មន្ត្រី IMF បានកត់សម្គាល់ថា បំណុលសាធារណៈ គឺខ្ពស់ជាង ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងលឿនជាងការរាតត្បាតនៅប្រហែលមួយភាគបីនៃប្រទេស។  លោកបាននិយាយថា “នេះមិនត្រឹមតែរួមបញ្ចូលប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ ចិន និងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រទេសធំៗផ្សេងទៀតផងដែរ ដូចជាប្រេស៊ីល បារាំង អ៊ីតាលី អាហ្រ្វិកខាងត្បូង និងចក្រភពអង់គ្លេស ដែលតំណាងឱ្យសរុបប្រហែល ៧០ ភាគរយនៃផលិតផលក្នុងស្រុកសរុបពិភពលោក” ។

លោកបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា ប្រទេសចិន “មានកន្លែងគោលនយោបាយគ្រប់គ្រាន់” ដើម្បីទប់ទល់នឹងបំណុល ដែលកំពុងកើនឡើងរបស់ខ្លួន ខ្លួនមានមធ្យោបាយ ដើម្បីដាក់បំណុលសាធារណៈនៅក្នុងប្រទេសចិនឱ្យស្ថិតក្រោមការគ្រប់គ្រង”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top