ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី ប្រាប់មេដឹកនាំ BRICS ថា មជ្ឈិមបូព៌ាកំពុងឈាន ដល់ដំណាក់កាល នៃសង្រ្គាមពេញលក្ខណៈ

AFP

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំបណ្តាប្រទេស BRICS កាលពីថ្ងៃព្រហស្បតិ៍ថា មជ្ឈិមបូព៌ាគឺស្ថិតនៅលើគែមនៃសង្រ្គាមពេញលេញ បន្ទាប់ពីភាពតានតឹង កើនឡើងយ៉ាងខ្លាំង រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ទោះបីជាប្រធានវិមានក្រឹមឡាំង ក៏ប្រឈមមុខ នឹងការអំពាវនាវឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក៏ដោយ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថាកិច្ចប្រជុំកំពូល BRICS ដែលចូលរួមដោយមេដឹកនាំជាង ២០ប្រទេស រួមមានប្រធានាធិបតីចិន លោក ស៊ី ជិនពីង, នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និង លោក Tayyip Erdogan ប្រធានាធិបតី របស់ប្រទេសតួកគី បានបង្ហាញពីជម្រៅនៃទំនាក់ទំនង របស់រុស្ស៊ីលើសពីលោកខាងលិច។

ការពិភាក្សាជាច្រើននៅ ឯកិច្ចប្រជុំកំពូលនៅទីក្រុង Kazan របស់រុស្ស៊ី ត្រូវបានឧទ្ទិសដល់សង្រ្គាមនៅអ៊ុយក្រែន និងអំពើហិង្សានៅមជ្ឈិមបូព៌ា ទោះបីជាមិនមានសញ្ញាណាមួយ ដែលជាក់លាក់ណាមួយនឹងត្រូវ បានធ្វើដើម្បីបញ្ចប់ជម្លោះទាំងពីរក៏ដោយ។

លោក ពូទីន ដែលអង្គុយក្បែរ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយថា “កម្រិតនៃការប្រឈមមុខ ដាក់គ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់បានកើនឡើងយ៉ាងខ្លាំង ។ ទាំងអស់នេះស្រដៀង ទៅនឹងប្រតិកម្មខ្សែសង្វាក់ ហើយធ្វើឱ្យមជ្ឈិមបូព៌ាទាំងមូល ស្ថិតនៅលើគែម នៃសង្រ្គាមពេញលេញ”។

លោក ស៊ី ជិនពីង បាននិយាយបន្ទាប់ ពីលោក ពូទីន បាននិយាយថា ប្រទេសចិនចង់ បានដំណោះស្រាយ នយោបាយនៅអ៊ុយក្រែន ហើយបានស្នើកិច្ចខិតខំប្រឹងប្រែង រួមគ្នាដោយទីក្រុងប៉េកាំង និង Brasilia ផ្តល់ឱកាសដ៏ល្អបំផុត នៃសន្តិភាព ។

លោក ស៊ី បានបន្តថា “យើងត្រូវធ្វើការ សម្រាប់ការបន្ធូរបន្ថយ ស្ថានការណ៍ឱ្យបានឆាប់រហ័ស និងត្រួសត្រាយផ្លូវ សម្រាប់ដំណោះស្រាយនយោបាយ” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top