កីឡា

កីឡាករ Kylian Mbappe នឹងឈ្នះ ៥៥លានអឺរ៉ូ ជុំវិញបណ្តឹងជាមួយក្លឹបចាស់របស់ខ្លួន Paris Saint-Germain

Afp

បរទេស៖ ក្នុងប៉ុន្មានខែថ្មីៗនេះ កីឡាករ Kylian Mbappe បានជាប់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់ដ៏ជូរចត់ជាមួយក្លឹប Paris Saint-Germain នៅប្រទេសបារាំង ដែលគាត់បានចាកចេញ ហើយទៅចូលរួមជាមួយក្លឹប Real Madrid របស់អេស្បាញ នៅរដូវក្តៅ។ បញ្ហានេះទាក់ទងនឹងប្រាក់ឈ្នួលដែលកីឡាករវ័យ ២៥ ឆ្នាំរូបនេះកំពុងស្វែងរក ហើយវាហាក់ដូចជាអាចទទួលបានប្រាក់ទាំងនោះ។

យោងតាមវែបសាយ Football ESPANA ចេញផ្សាយកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ដូចដែលបានរាយការណ៍ដោយកាសែត L’Equipe គឺខាង គណៈកម្មាធិការបណ្តឹងឧទ្ធរណ៍រួមរបស់សម្ព័ន្ធបាល់ទាត់អាជីព (LFP) នឹងសម្រេចលើករណីនេះនៅថ្ងៃសុក្រ ហើយលទ្ធផលរំពឹងទុកគឺពេញចិត្តចំពោះ Mbappe ។ វាកើតឡើងបន្ទាប់ពីក្លឹប PSG បានប្តឹងឧទ្ធរណ៍លើការសម្រេចចិត្តរបស់គណៈកម្មាការច្បាប់របស់ LFP ដែលបានសម្រេចកាលពីខែកញ្ញាថា ខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid ត្រូវបាន PSG ក្លឹបជំពាក់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ ដែលមិនបានបង់ប្រាក់។

ថ្វីត្បិតតែសាលក្រមដែលគាំទ្រ Mbappe ត្រូវបានគេរំពឹងទុកក្នុងរយៈពេល ២៤ ម៉ោងក្រោយក៏ដោយ ក៏សំណុំរឿងប្រហែលជាមិនទាន់ចប់នោះទេ។ របាយការណ៍បន្តនិយាយថា ក្លឹប PSG អាចដាក់បណ្តឹងឧទ្ធរណ៍មួយទៀតជាមួយគណៈកម្មាធិការជាតិអូឡាំពិក និងគណៈកម្មាធិការកីឡា (CNOSF) ហើយវានឹងមិនគួរឱ្យភ្ញាក់ផ្អើលទេប្រសិនបើវាកើតឡើង៕

ប្រែសម្រួលៈ ណៃ តុលា

To Top