ព័ត៌មានអន្តរជាតិ

ទាហានកូរ៉េខាងជើងប្រហែល ២០០ នាក់កំពុងធ្វើដំណើរទៅកាន់ភាគខាងលិចនៃប្រទេសរុស្ស៊ី ក្បែរអ៊ុយក្រែន

Screenshot from Astra's Telegram

តូក្យូ៖ ប្រភពយោធាអ៊ុយក្រែនបានប្រាប់កាសែតក្យូដូឲ្យដឹងថា ទាហានកូរ៉េខាងជើងប្រហែល ២០០០ កំពុងផ្លាស់ទីទៅកាន់ភាគខាងលិចនៃប្រទេសរុស្ស៊ី ក្បែរព្រំដែនអ៊ុយក្រែន បន្ទាប់ពីបានបញ្ចប់ការហ្វឹកហ្វឺន។

កាលពីថ្ងៃពុធ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹងថា យ៉ាងហោចណាស់ទាហាន ៣០០០ នាក់ពីកូរ៉េខាងជើង ត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ីកាលពីដើមខែនេះ សម្រាប់ការហ្វឹកហាត់នៅមូលដ្ឋានយោធានៅភាគខាងកើតនៃប្រទេស។

មន្ត្រីយោធាកូរ៉េខាងជើង បានចូលទៅក្នុងតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី កាលពីដើមខែនេះ ក្នុងនាមជាក្រុមឈានមុខមួយ ដើម្បីត្រៀមសម្រាប់ការមកដល់នៃទាហាននៅក្នុងតំបន់ ដែលអ៊ុយក្រែន កំពុងធ្វើការវាយប្រហារឆ្លងព្រំដែន។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មាន​មន្ត្រី​ប្រមាណ ១០​នាក់។  នៅទីក្រុង Kursk ក្រុមនេះត្រូវបានគេជឿថា កំពុងធានាមូលដ្ឋានដើម្បីទទួលយកទាហានកូរ៉េខាងជើង បង្កើតបណ្តាញទំនាក់ទំនង និងត្រួតពិនិត្យសុវត្ថិភាពនៃតំបន់ជុំវិញនោះ។

គួរបញ្ជាក់ថា អាជ្ញាធរអ៊ុយក្រែន បានកំណត់អត្តសញ្ញាណចលនារបស់ទាហានកូរ៉េខាងជើង តាមរយៈទិន្នន័យផ្កាយរណប ការស្ទាក់ចាប់ទំនាក់ទំនង និងការស៊ើបការណ៍សម្ងាត់ពីក្នុងជួរយោធារុស្ស៊ី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top