ព័ត៌មានជាតិ

សម្តេចធិបតី អញ្ជេីញគោរពវិញ្ញាណក្ខន្ធ លោក ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូ​ រាជរដ្ឋាភិបាលកម្ពុជា​ នារសៀលថ្ងៃទី២៦ តុលា ២០២៤នេះ បានអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកបណ្ឌិត ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ។

សូមរំលឹកថា លោក ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា បានទទួលមរណភាព នាវេលាម៉ោង ១០:៣៥នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ នេះបើយោងតាមសេចក្ដីជូនដំណឹងមរណភាព របស់ធនាគារជាតិនៃកម្ពុជា។

សូមបញ្ជាក់ថា លោក ជា ចាន់តូ បានខិតខំប្រឹងប្រែង តស៊ូ និងលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ប្រាជ្ញាស្មារតី ក្នុងការដឹកនាំធនាគារជាតិនៃកម្ពុជា ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ ព្រមទាំងអភិវឌ្ឍន៍វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ឱ្យរីកចម្រើនប្រកបដោយចីរភាព៕

To Top