ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលបើកការវាយប្រហារ តាមអាកាសសាជាថ្មីសម្លាប់អ្នកកាសែតអស់ជាច្រើននាក់

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RTការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើជំរកប្រព័ន្ធផ្សព្វផ្សាយមួយនៅភាគខាងត្បូងប្រទេសលីបង់ សាជាថ្មីបានសម្លាប់អ្នកកាសែតបីនាក់ និងជាច្រើននាក់ទៀតរងរបួសកាលពីព្រឹកថ្ងៃសុក្រ។

ការវាយប្រហារលើកនេះត្រូវបានគេរាយការណ៍ថាបានវាយប្រហារទីតាំងតូចមួយនៅ Hasbaya ដែលជាកន្លែងដែលអ្នកកាសែតចំនួន១៨នាក់មកពីប្រព័ន្ធផ្សព្វផ្សាយរួមមាន Al Jazeera, Sky News Arabia និង TRT កំពុងស្នាក់នៅខណៈពេលដែលនិយាយអំពីជម្លោះអ៊ីស្រាអែលនិងហេសបូឡា។

យោងតាមសេចក្តីថ្លែងការណ៍របស់និយោជករបស់ពួកគេបានឱ្យដឹងថា អ្នកកាសែតបានផ្លាស់ប្តូរទីតាំងទៅកាន់ទីជម្រកដោយសារតែ ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលកាន់តែខ្លាំងទៅលើកន្លែងស្នាក់នៅពីមុនរបស់ពួកគេ។

ប្រភពដដែលបានសរសេរទៀតថាការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅម៉ោងប្រហែល៣ព្រឹកម៉ោងក្នុងស្រុក ខណៈពេលដែលអ្នកកាសែតកំពុងគេងលក់។

គួរឲ្យដឹងដែរថាជនរងគ្រោះត្រូវបានគេកំណត់អត្តសញ្ញាណថាជា Ghassan Najjar និង Mohamed Reda នៃប៉ុស្តិ៍ទូរទស្សន៍លីបង់ Al Mayadeen និង Wissam Qassem ដែលធ្វើការឱ្យសារព័ត៌មានលីបង់ Al Manar នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ភ្នាក់ងារផ្សាយ៕

ប្រែសម្រួល៖ ស៊ុនលី

To Top