ព័ត៌មានអន្តរជាតិ

វៀតណាម ៖ បន្ទាប់ពីព្យុះ Trami បោកបក់ សិស្សានុសិស្ស ១០ម៉ឺននាក់ ត្រូវបានអាជ្ញាធរឱ្យស្នាក់នៅផ្ទះ ខណៈដែលទឹកជន់លិចរហូតដល់ ២ ម៉ែត្រនៅភាគកណ្តាលប្រទេស

VN Express

បរទេស៖ សិស្សប្រហែល ១០ម៉ឺននាក់ នាក់នៅក្នុងខេត្ត Quang Binh និង ខេត្ត Quang Tri ត្រូវបានឱ្យស្ថិតនៅក្នុងផ្ទះកាលពីថ្ងៃចន្ទ ខណៈដែលទឹកជំនន់ធ្ងន់ធ្ងរដែលបង្កឡើងដោយព្យុះត្រូពិច Trami បានបង្កការលិចលង់សាលារៀន និងកាត់ផ្តាច់ផ្លូវទៅកាន់តំបន់ជាច្រើន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Duong Hoai Phuong ប្រធានការិយាល័យនៃមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត Quang Binh បាននិយាយនៅថ្ងៃច័ន្ទថា សិស្សទាំងអស់នៅក្នុងស្រុក Le Thuy និង Quang Ninh ត្រូវបានណែនាំឱ្យស្នាក់នៅផ្ទះដោយហេតុផលសុវត្ថិភាព។

សាលារៀនជាច្រើននៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៃទីក្រុង Dong Hoi និងស្រុកផ្សេងទៀតក៏បានចាត់វិធានការយ៉ាងសកម្មផងដែរ ដោយអនុញ្ញាតឱ្យសិស្សស្នាក់នៅក្នុងផ្ទះ។

នៅខេត្ត Quang Tri គឺមានវិទ្យាល័យចំនួនបួនគឺ Vinh Linh, Cua Tung, Ben Hai, និង Dak Nong រួមជាមួយសាលារៀនចំនួនបីនៅទីក្រុង Dong Ha និងសាលារៀនទាំងអស់នៅក្នុងស្រុក Vinh Linh ក៏បានផ្អាកថ្នាក់រៀនផងដែរ នៅថ្ងៃចន្ទនេះ។ ជាសរុបសិស្សប្រមាណ ១០ម៉ឺននាក់ ក្នុងខេត្តទាំងពីរមិនបានចូលរៀន។

អាជ្ញាធរមូលដ្ឋានបានរាយការណ៍ថា សាលារៀនជាច្រើនត្រូវបានទឹកជន់លិចនៅក្រោមទឹកពីមួយទៅពីរម៉ែត្រ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរយៈពេលបីថ្ងៃដោយ ព្យុះ Trami ជាមួយនឹងខ្យល់បក់រហូតដល់ ៨៨ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ប្រែសម្រួលៈ ណៃ តុលា

To Top