ព័ត៌មានជាតិ

អ៊ីស្រាអែល អាចនឹងបើកការ វាយប្រហារជាច្រើន បន្ថែមទៀត ទៅលើប្រទេសអ៊ីរ៉ង់

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាក់ប្រាប់យ៉ាងច្បាស់ ឱ្យរំពឹងថានឹងមាន ការវាយ ប្រហារលើកទី២លើប្រទេសអ៊ីរ៉ង់ ដោយកត់សម្គាល់ថាការ វាយប្រហារទាំងនេះ នឹងត្រូវធ្វើឡើងនៅក្នុងការសង សឹកចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ Hezbollah លើលំនៅដ្ឋានរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahuកាលពីលើកមុន ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានធ្វើការវាយប្រហារ តាមអាកាសលើអ្វីដែលខ្លួនហៅថា គោលដៅយោធា នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍។

ការវាយប្រហារដែលហាក់ដូចជាផ្តោតលើរោងចក្រផលិតមីស៊ីល និងមូលដ្ឋានការពារដែនអាកាស ត្រូវបានធ្វើឡើងជិតមួយខែបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងប្រហែល ២០០ គ្រាប់ទៅកាន់អ៊ីស្រាអែល ដោយបានវាយប្រហារមូលដ្ឋានអាកាសចំនួនពីរកន្លែង។

នៅក្នុងការពិភាក្សាមួយ កាលពីថ្ងៃអាទិត្យ គណៈរដ្ឋមន្ត្រីរបស់ Netanyahu ត្រូវបានគេរាយការណ៍ថា ការវាយប្រហារដាច់ដោយ ឡែកមួយអាចត្រូវបានអនុវត្ត លើកនេះ ជាការឆ្លើយតបទៅនឹងការវាយលុករបស់ Hezbollah ទៅលើផ្ទះនាយករដ្ឋមន្ត្រីអ៊ីស្រាអែលជាមួយនឹងយន្តហោះគ្មានមនុស្សបើកផ្ទុកទៅដោយសារធាតុផ្ទុះកាលពីជាងពីរសប្តាហ៍មុន។

មកដល់ពេលនេះគេ​នៅ​មិន​ទាន់​ដឹង​ថា តើ​អ៊ីរ៉ង់​នឹង​ឆ្លើយ​តប​យ៉ាង​ណា​ ចំពោះ​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ ​សៅរ៍ដោយប្រទេស អ៊ីស្រាអែលប៉ុន្តែ នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអាទិត្យ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា ផលប៉ះពាល់នៃការវាយប្រហាររបស់អ៊ីស្រាអែល មិនគួរនិយាយបំផ្លើស ឬមើលងាយឡើយ ហើយថា ការឆ្លើយតបរបស់អ៊ីរ៉ង់ នឹងត្រូវបានកំណត់ដោយមន្ត្រីជាន់ខ្ពស់ ក្នុងលក្ខណៈដែលបម្រើផល ប្រយោជន៍ល្អបំផុតសម្រាប់ ប្រជាជន៕

ប្រែសម្រួល៖ស៊ុនលី

To Top