ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ ទទួលបានកិច្ចព្រមព្រៀង ទិញយន្តហោះគ្មាន មនុស្សបើកដល់ទៅ ១.០០០គ្រឿង ពីអាមេរិក

RT News

បរទេស៖ សារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពដែលមានព័ត៌មានថា កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិកបានព្រមព្រៀង គ្នាជាគោលការណ៍ថា កោះនេះអាចទិញបាននូវយន្តហោះ គ្មានមនុស្សបើកវាយប្រហារ ដែលផលិតដោយសហរដ្ឋអាមេរិក ក្នុងបរិមាណដ៏ច្រើន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយសនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា កោះតៃវ៉ាន់អាចទទួល បានយន្តហោះគ្មាន មនុស្សបើក (UAVs) ដល់ទៅ ១.០០០គ្រឿង ពីក្រុមហ៊ុនអាមេរិក AeroVironment Inc. និង Anduril Industries Inc. ដោយអនុលោមតាមកិច្ចព្រមព្រៀងដែលរំពឹងថា នឹងត្រូវបានចុះហត្ថលេខា “ឆាប់ៗនេះ” ។

ទីភ្នាក់ងារនេះបាននិយាយ នៅក្នុងអត្ថបទមួយកាលពីថ្ងៃអង្គារថា ការវាយប្រហារដោយយន្តហោះគ្មាន មនុស្សបើកគួរតែជួយកោះតៃវ៉ាន់ជាមួយនឹង “ការវាយលុកដ៏មានសក្តានុពល របស់ចិនលើកោះនេះ” ។

របាយការណ៍បានអានថា ក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ បានចុះហត្ថលេខាលើ “លិខិតផ្តល់ជូន និងការទទួលយក” នៅចុងខែកញ្ញា។ ឯកសារនេះគឺជាជំហាន ចុងក្រោយមុននឹងការយល់ព្រមលើកិច្ចសន្យាជាក់ស្តែង ដែលក្នុងនោះបរិមាណ នៃយន្តហោះគ្មានមនុស្សបើក តម្លៃ និងថ្ងៃផុតកំណត់ នៃការដឹកជញ្ជូន នឹងត្រូវបានបញ្ជាក់។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានសង្កត់ធ្ងន់ថា យន្តហោះគ្មានមនុស្សបើកបាន “រីកដុះដាលទៅជាសមាស ធាតុសំខាន់នៃសង្គ្រាមសម័យទំនើប” ខណៈដែលយន្តហោះប្រភេទនេះ កំពុងត្រូវបានប្រើប្រាស់ យ៉ាងសកម្មដោយភាគីទាំងពីរ នៅក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។

ឧត្តមនាវីឯករងចូលនិវត្តន៍ លោក Mark Montgomery នាយកជាន់ខ្ពស់ នៃមូលនិធិការពារលទ្ធិប្រជាធិបតេយ្យ ដែលបានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ដើម្បីវាយតម្លៃ តម្រូវការការពារជាតិ បានប្រាប់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងបង្ហាញថា ទាំងតៃវ៉ាន់ និងសហរដ្ឋអាមេរិក កំពុងរៀនមេរៀន សំខាន់ៗ ពីការប្រយុទ្ធនៅអ៊ុយក្រែន ហើយប្រែក្លាយចំណេះដឹងនោះ ទៅជាលទ្ធកម្ម នាពេលអនាគត» ៕
ប្រែសម្រួលៈ ណៃ តុលា

To Top