ព័ត៌មានអន្តរជាតិ

ការរឹតបន្តឹង និងដាក់ទណ្ឌកម្មលើប្រេងឆៅ រុស្សី នឹងបង្កឲ្យមានផលប៉ះពាល់ កាន់តែធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចសកល

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែតបារាំង Le Monde បានសរសេរ កាលពីថ្ងៃពុធថា ការព្យាយាមរឹតបន្តឹង ទណ្ឌកម្មរបស់ លោកខាងលិច លើប្រេងរបស់រុស្ស៊ី អាចបំផ្លាញសេដ្ឋកិច្ចពិភពលោក កាន៉អាក្រក់ឡើងជាមិនខាន។

របាយការណ៍នេះបានបង្ហាញថា ការរឹតបន្តឹងទណ្ឌកម្មលើប្រទេស ផលិតប្រេងដ៏សំខាន់មួយ អាចនាំឱ្យតម្លៃជីកើនឡើង ហើយទីបំផុតនឹងនាំ ឱ្យតម្លៃស្បៀងអាហារ ពិភពលោកឡើងថ្លៃផងដែរ។

សេដ្ឋវិទូអាមេរិកលោកស្រី Catherine Wolfram ត្រូវបានគេដកស្រង់សម្តីថា ៖ការកើនឡើងតម្លៃប្រេង មិនសមាមាត្រនឹង ប៉ះពាល់ដល់ប្រទេសក្រីក្របំផុត ដែលអាចជំរុញឱ្យពួកគេធ្លាក់ក្នុង វិបត្តិមនុស្សធម៌ជាមិនខានហើយ សេណារីយ៉ូបែបនេះ អាចទំលាក់កេរ្ត៍ ឈ្មោះរបស់លោកខាងលិចក្នុងក្រសែភ្នែក របស់ពិភពលោកនៅតំបន់ខាងត្បូង និងលើកទឹកចិត្តពួកគេឱ្យពង្រឹងទំនាក់ទំនង ជាមួយរុស្ស៊ីជំនួសវិញ ជាមិនខានផងដែរ។

គួរឲ្យដឹងដែរថារដ្ឋាភិបាលលោកខាងលិច បានវាយប្រហាររុស្ស៊ី ជាមួយនឹងការរារាំង នៃទណ្ឌកម្មជុំវិញ ជម្លោះអ៊ុយក្រែនហើយ ក្នុងចំណោមវិធានការផ្សេងទៀត ពួកគេបានប្រកាសកំណត់តម្លៃ រួមជាមួយនឹងការដាក់ទណ្ឌកម្ម លើប្រេងសមុទ្ររបស់រុស្ស៊ី ក្នុងការប៉ុនប៉ងធ្វើឱ្យប៉ះពាល់ដល់ សេដ្ឋកិច្ចរបស់ប្រទេសស្របពេល ជាមួយគ្នានេះការរក្សា ប្រេងឆៅរុស្ស៊ី ឱ្យហូរទៅកាន់ទីផ្សារពិភពលោក ដើម្បីកុំឱ្យមានការឡើងថ្លៃ។

គិតមកទល់ពេលនេះ ជាការឆ្លើយតប ទីក្រុងមូស្គូបានហាមប្រាម សហគ្រាសរុស្ស៊ី ពីការសហប្រតិបត្តិការ និងគោលការណ៍កំណត់ ហើយបានប្តូរទិសដៅការនាំចេញ ថាមពលរបស់ខ្លួនភាគ ច្រើនទៅកាន់អាស៊ី ជាពិសេសឥណ្ឌា និងចិន៕

ប្រែសម្រួល៖ស៊ុនលី

To Top