ព័ត៌មានអន្តរជាតិ

អាមេរិក អះអាងថា ទាហានកូរ៉េ​ខាង​ជើង ចូល​រួម​ការ​ប្រយុទ្ធ​របស់​រុស្ស៊ី ប្រឆាំង​នឹង​អ៊ុយក្រែន

Kyodo

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានឲ្យដឹងថា ទាហានកូរ៉េខាងជើង ដែលត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសរុស្ស៊ី ទំនងជាចូលរួមក្នុងសង្គ្រាមរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែន។

លោកបានប្រាប់សន្និសីទសារព័ត៌មានថា វាគឺជា “សញ្ញានៃភាពទន់ខ្សោយ” ដោយថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ហាក់ដូចជាអស់សង្ឃឹម ក្នុងតម្រូវការរបស់លោក សម្រាប់កងកម្លាំងកូរ៉េខាងជើង ចំពេលមានការខាតបង់ យ៉ាងធ្ងន់ធ្ងររបស់ទីក្រុងម៉ូស្គូ ក្នុងរយៈពេលប្រហែល ២ឆ្នាំកន្លះនៃការប្រយុទ្ធគ្នា។

លោក ពូទីន ដែលជាប្រធានមន្ទីរបញ្ចកោណបាននិយាយថា មិនចង់កៀរគរទាហានរុស្ស៊ីនោះទេ ពីព្រោះពេលនោះប្រជាជននៅក្នុងប្រទេសរុស្ស៊ី នឹងចាប់ផ្តើមយល់ពីទំហំនៃការខាតបង់របស់ពួកគេ។

លោក Austin បានឲ្យដឹងនៅឯមន្ទីរបញ្ចកោណ បន្ទាប់ពីកិច្ចប្រជុំជាមួយ សមភាគីកូរ៉េខាងត្បូងលោក Kim Yong Hyun ថា “ដូច្នេះវាមានលទ្ធភាពដ៏ល្អដែលកងទ័ពទាំងនេះ នឹងត្រូវបានណែនាំទៅក្នុងសមរភូមិ ប៉ុន្តែខ្ញុំគិតថា លទ្ធភាពគឺខ្ពស់ណាស់” ។

លោកក៏បានឲ្យដឹងផងដែរថា ទាហានកូរ៉េខាងជើងប្រហែល ១ម៉ឺននាក់ ដែលត្រូវបានបញ្ជូនទៅ ភាគខាងកើតនៃប្រទេសរុស្ស៊ី កាលពីដើមខែនេះសម្រាប់ការហ្វឹកហ្វឺន បានផ្លាស់ប្តូរទៅជិតអ៊ុយក្រែនរួចទៅហើយ។  លោក​បាន​បន្ថែម​ថា ទាហាន​ទាំង​នោះ​ត្រូវ​បាន​ស្លៀក​ឯកសណ្ឋាន​រុស្ស៊ី និង​បាន​ផ្តល់​ឧបករណ៍​រុស្ស៊ី ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top