ព័ត៌មានអន្តរជាតិ

ការិយាល័យ UNRWA នៅតំបន់ West Bank ត្រូវបានកងទ័ពអ៊ីស្រាអែលវាយកម្ទេចចោល

Afp

រ៉ាម៉ាឡា៖ កងទ័ពអ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍ បានវាយកម្ទេចការិយាល័យរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន UNRWA នៅក្នុងជំរុំ Nur Shams ភាគខាងកើតនៃទីក្រុង Tulkarm ភាគខាងជើងតំបន់ West Bank ។

លោក Nihad al-Shawish ប្រធានគណៈកម្មាធិការសេវាកម្មរបស់ជំរំ បានប្រាប់ស៊ីនហួថា គ្រឿងចក្ររបស់អ៊ីស្រាអែល បានកម្ទេចការិយាល័យរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) ចោលទាំងស្រុង។

លោក​បាន​បន្ត​ថា ជំរំ​នោះ​រួម​មាន​សាលា UNRWA ចំនួន​ពីរ សាលា​មួយ​សម្រាប់​កុមារី និង​មួយ​ទៀត​សម្រាប់​កុមារា ដែល​ផ្តល់​សេវា​អប់រំ​ដល់​សិស្ស​ជាង ១,៥០០​នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ដថា ជំរុំនេះក៏មានមណ្ឌលសុខភាពដែលផ្តល់សេវាថែទាំសុខភាពបឋម រួមទាំងសេវាសុខភាពបន្តពូជ ការថែទាំទារក និងកុមារ ការចាក់វ៉ាក់សាំង និងការពិនិត្យសុខភាព និងគ្លីនិកធ្មេញ ដែលគ្រប់គ្រងដោយការិយាល័យ UNRWA ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top