ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ចុះត្រួតពិនិត្យផ្នែក ICU ពេលយប់

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារាត្រីថ្ងៃ២ វិច្ឆិកា បានចុះពិនិត្យការងារ នៅផ្នែកសង្គ្រោះកម្រិតធ្ងន់ (ICU) នៅមន្ទីរពេទ្យជាតិ ដើម្បីត្រួតពិនិត្យជាក់ស្តែងលើការអនុវត្ត និងភាពខ្ជាប់ខ្ជួនក្នុងការបំពេញការងារ។

ការចុះត្រួតពិនិត្យនេះបានធ្វើឡើងក្នុងពេលយប់ ហើយរដ្ឋមន្ត្រីក៏បានសួរសុខទុក្ខក្រុមគ្រួសារអ្នកជំងឺ និងគាំទ្រចំពោះកិច្ចសហការគ្នាក្នុងដំណើរការព្យាបាល ព្រមទាំងឆ្លុះបញ្ចាំងជាមួយការសួរបញ្ជាក់ព័ត៌មានត្រឡប់ពីគ្រួសារអ្នកជំងឺអំពីគុណភាពសេវា ។

ការចុះត្រួតពិនិត្យនេះក៏ផ្តោតទៅលើការស្វែងរកនិងកែលម្អបន្ថែមនូវបញ្ហាផ្សេងៗ សំដៅលើកកំពស់សេវាឲ្យបានប្រសើរឡើងថែមទៀត៕

To Top