ព័ត៌មានជាតិ

កូវីដ-១៩៖ ស្នងការនគរបាល រាជធានី ដាក់ចេញវិធានការ ពង្រឹងសន្តិសុខទ្វេរដង

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំ ស្តីពី ការរឹតបន្តឹងសន្តិសុខ សុវត្ថិភាព ទ្វេរដង ជូនប្រជាពលរដ្ឋ ក៏ដូចជាការចូលរួម ឲ្យបានកាន់តែសកម្មបន្ថែមទៀត ក្នុងការជួយផ្សព្វផ្សាយ អំពីការបង្ការ និងការពារទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ។

តាមបណ្តាញសង្គមហ្វេសប៊ុក លោកស្នងការ បានធ្វេីការសង្កត់ធ្ងន់ ឲ្យក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សមត្ថកិច្ចតាមការិយាល័យជំនាញ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ លេីការបង្ក្រាបករណីផ្សព្វផ្សាយព័ត៌មានមិនពិត ដូចជាការផ្សព្វផ្សាយលក់ឧបករណ៍ ធ្វេីតេស្តកូវីដ ការលក់ថ្នាំព្យាបាល លក់យ័ន្តការពារ ដែលខុសច្បាប់ ជាពិសេសគឺផ្ទុយពីការណែនាំ របស់ក្រសួងសុខាភិបាល ។ ល ។

ក្នុងឱកាសនោះដែរ លោកស្នងការ បានធ្វេីការណែនាំដល់គ្រប់អង្គភាពទាំងអស់ចំណុះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែត្រួតពិនិត្យកម្លាំងតាមបណ្តាអង្គភាពឲ្យបានច្បាស់លាស់ ដេីម្បីបំពេញភារកិច្ចជូនប្រទេសជាតិប្រសិនបេីមានការចាំបាច់ណាមួយ ។

បន្ថែមពីលេីនេះទៀត លោកស្នងការ បានធ្វេីការកោតសរសេីរ ដល់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានតាមដានខំមិន និងដោះស្រាយជូនប្រជាពលរដ្ឋ បានយ៉ាងឆាប់រហ័ស ដោយមានការ សហការគ្នាបានយ៉ាងល្អ ជាមួយអធិការដ្ឋាននគរបាលទាំង១៤ ក៏ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ជាពិសេសចំពោះវិធានការយ៉ាងឆាប់រហ័សនេះ ត្រូវបានប្រជាពលរដ្ឋសាទរ ធ្វេីការកោតសរសេីរ និងអរគុណយ៉ាងខ្លាំង ដល់សមត្ថកិច្ចដែលបានចុះដល់គោលដៅភ្លាមៗ ដេីម្បីធ្វេីការណែនាំ អប់រំ និងបញ្ឈប់សកម្មភាពផឹកសុី ចាក់ធុងបាស់ ឡូឡា បង្កសម្លេងរំខានដល់ការសម្រាក របស់អ្នកជិតខាង ។

លោកស្នងការ បានធ្វេីការសរសេីរដល់កងកម្លាំងទាំងអស់ដែលបានខិតខំបម្រេីប្រជាពលរដ្ឋ និងចូលរួមយ៉ាងសកម្មក្នុងការចុះផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋករណីបង្កា និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ស្នងការនគរបាល បានបញ្ជាក់ដល់លោកអធិការខណ្ឌទាំង១៤ និងប៉ុស្តិ៍ទាំងអស់ ត្រូវមានកម្លាំង ប្រចាំការ ២៤ម៉/២៤ម៉ ។

ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រីស្នងការរង និងលោកអធិការខណ្ឌទាំង១៤ ៕

To Top