ព័ត៌មានអន្តរជាតិ

អ្នកជំនាញ ជំរុញ​ឱ្យ​អាមេរិក បង្កើន​កិច្ចសហប្រតិបត្តិការ​ ជាមួយ​ចិន លើ​ប្រព័ន្ធ AI

AFP

ប៉េកាំង៖ ចំពេលមានការប្រកួតប្រជែង កាន់តែខ្លាំងឡើង ក្នុងការអភិវឌ្ឍន៍ បញ្ញាសិប្បនិមិត្ត (AI) អ្នកជំនាញដែលចូល រួមក្នុងវេទិកាប៉េកាំងឆ្នាំ ២០២៤ បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក្នុងវិស័យ AI ។

លោក Graham Webster អ្នកប្រាជ្ញស្រាវជ្រាវនៅសកលវិទ្យាល័យ Stanford បានឲ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិក គឺជាអ្នកអភិវឌ្ឍន៍ឈានមុខគេនៅក្នុងវិស័យ AI ជាមួយនឹងមន្ទីរពិសោធន៍ AI លំដាប់កំពូល និងគំរូភាសាដ៏ទូលំទូលាយលើសពីដៃគូ ពិភពលោកដទៃទៀត។

លោក Webster បាន​លើកឡើងថា ការ​ផ្តាច់​ទំនាក់ទំនង​រវាង​ភាគី​ទាំង​ពីរ​ នឹង​ជា​លទ្ធផល​អាក្រក់ ដោយលោកបានបញ្ជាក់ថា វា​នឹង​មាន​ការ​ខាត​បង់​យ៉ាង​ខ្លាំង​នូវ​ប្រសិទ្ធភាព និង​ការ​បង្កើត​ថ្មី។

លោកបានបន្ដថា ភាគីទាំងពីរគួរតែរក្សា ការសន្ទនារវាងរដ្ឋាភិបាល និងរដ្ឋាភិបាលស្តីពីហានិភ័យ និងសុវត្ថិភាព AI និងសហការជាមួយសហគមន៍ពិភពលោកចម្រុះ រួមទាំងអ្នកប្រាជ្ញ និងទស្សនៈវប្បធម៌ផ្សេងៗ។

លើសពីនេះ លោកបានបន្ថែមថា ប្រទេសឈានមុខ គេដូចជាប្រទេសចិន និងសហរដ្ឋអាមេរិក ត្រូវតែផ្សព្វផ្សាយ អត្ថប្រយោជន៍ ឧទាហរណ៍ របកគំហើញផ្នែកវេជ្ជសាស្រ្ត ដែលកើតចេញពីបច្ចេកវិទ្យា AI៕
ប្រែសម្រួល ឈូក បូរ៉ា

To Top