ភ្នំពេញ៖ លោក លី សាម៉េត ដែលត្រូវបានតុលាការសម្រេចឱ្យឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមបទចោទ «ឆបោក» នៅពេលនេះត្រូវបានបញ្ជួនខ្លួន ទៅដល់មណ្ឌលអប់រំកែប្រែទី១ “ម១” (ពន្ធនាគារព្រៃស)។
បើតាមដីការបង្គាប់បានណែនាំ ប្រធានមណ្ឌលអប់រំកែប្រែទី១ “ម១” (ពន្ធនាគារព្រៃស)ទទួល និងឃុំខ្លួនលោក លី សាម៉េត រហូត ដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ៕