ភ្នំពេញ ៖ បុរសម្នាក់បានដកកាំបិតចុងស្រួច ចាក់ជាង២០កាំបិត ទៅលើសង្សាររបស់ខ្លួន បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអធម នៅហ្នឹងកន្លែង នាព្រឹកថ្ងៃទី៦ វិច្ឆិកា ២០២៤ នេះ ។
ជនរងគ្រោះជានិស្សិតឆ្នាំទី ៤ ឈ្មោះ វណ្ណ ភក្តា អាយុ២៥ឆ្នាំ រស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ជនរងគ្រោះ មានហាងកាហ្វេមួយកន្លែង នាងជាអ្នកលក់ផ្ទាល់ ។
ចំណែកជនដៃដល់ ក្រោយពីចាក់សម្លាប់សង្សារខ្លួនឯងហើយក៏បានរត់គេចខ្លួនបាត់ ប៉ុន្តែសមត្ថកិច្ចកំពុងតាមប្រមាញយ៉ាងសកម្ម។
បើតាមព័ត៌មាន មូលហេតុចាក់សម្លាប់មកពីសង្សារ ឈប់ ស្រទ្បាញ់ខ្លួន ឬមួយមកពីប្រច័ណ្ឌ ៕