ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល១០ខែមកនេះ វៀតណាម មានសហគ្រាសថ្មីដែលទើបបង្កើតឡើងជិត១៣៦.៧០០កន្លែង

Xinhua

ហាណូយ៖ យោងតាមការិយាល័យ ស្ថិតិទូទៅបានឲ្យដឹងថា សហគ្រាសថ្មីជិត១៣៦,១០០កន្លែង ត្រូវបានបង្កើតឡើង នៅក្នុងប្រទេស វៀតណាម ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៤នេះ ពោលគឺបានកើន ឡើង១,៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ។

ដើមទុនដែលបានចុះបញ្ជីរួមគ្នា នៃអាជីវកម្មទាំងនោះ ឈានដល់ជាង១,៣ទ្រីលានដុងវៀតណាម ស្មើនឹង៥១,១ពាន់លាន ដុល្លារអាមេរិក ដោយបានកើនឡើង៤,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ។

នៅក្នុងចំណោមក្រុមហ៊ុន ដែលទើបបង្កើតថ្មីនោះដែរ មានជាង១០៣.១០០កន្លែងនៅក្នុងវិស័យសេវាកម្ម ខណៈជិត៣១.៦០០កន្លែង នៅក្នុងវិស័យឧស្សាហកម្ម និងសំណង់ ។

នៅចន្លោះខែមករាដល់ខែតុលា ក្រុមហ៊ុនជាង៦៦.២០០កន្លែងបានបន្តសកម្មភាពរបស់ពួកគេ ។

ការិយាល័យដដែលនេះ បានឲ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលដូចគ្នានេះដែរ ក្រុមហ៊ុនចំនួន១៧.៣០០នាក់ ត្រូវបានប៉ាន់ប្រមាណថា នឹងដកខ្លួនចេញពីទីផ្សាររៀងរាល់ខែ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top