ពោធិ៍សាត៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយគណះកម្មការទូក និងកីឡាករដែលត្រៀមទៅចូលរួមប្រគួតប្រជែង ក្នុងព្រះរាជពិធីបុណ្យអ៊ទូក សំពះព្រះខែ អកអំបុក និងលយប្រទីប ថ្នាក់ជាតិនៅរាជធានីភ្នំពេញ។
- ចំនួនទូក «ង» ទាំង ៣ គ្រឿង របស់រដ្ឋបាលខេត្តពោធិ៍សាត់ដែលនឹងត្រូវទៅចូលរួមប្រគួត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ គឺស្ថិតក្នុងផែនគូរពិសេស រួមមាន៖
-ទី១៖ ទូក «ង» ឈ្មោះ តេជោកែវវិជ័យ បារមីចៅសែន កសាងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១១ ដោយលោក ស៊ុយ សែម ជាទូករបស់វត្តកែវវិជ័យ និងទទួលបានការជួយឧបត្ថម្ភផ្ទាល់ ពីសំណាក់លោកអភិបាលខេត្ត មានប្រវែង ៣៣ ម៉ែត្រ ខ្ទង់៤២ ចំណុះកីឡាករ ៧៥ នាក់ កីឡាករបម្រុង ៣០ នាក់ សរុបកម្លាំងមានចំនួន ១០៥ នាក់។ ធ្លាប់ចូលរួមប្រកួតនៅរាជធានីភ្នំពេញ បានចំនួន០៥ លើកទទួលបានចំណាត់ថ្នាក់លេខ១ទាំងអស់។
-ទី២៖ ទូក «ង» ឈ្មោះ តេជោសែនជ័យ បារមីឃ្លាំងមឿង កសាងនៅថ្ងៃទី០៥ ខែ មេសា ឆ្នាំ២០០៦ ដោយលោក ស៊ុយ សែម ជាទូករបស់វត្តកញ្ជរខាងជើង និងទទួលបានការជួយឧបត្ថម្ភផ្ទាល់ ពីសំណាក់លោកអភិបាលខេត្ត មានប្រវែង ៣១ម៉ែត្រ ខ្ទង់៣៨ ចំណុះកីឡាករ ៦៧ នាក់ កីឡាករបម្រុង ៣៨ នាក់ សរុបកម្លាំងមានចំនួន ១០៥ នាក់។ ធ្លាប់ចូលរួមប្រកួតនៅរាជធានីភ្នំពេញ បានចំនួន ៧ លើកក្នុងនោះទទួលបានចំណាត់ថ្នាក់លេខ១ ចំនួន ៥ លើក និងលេខ២ ចំនួន ២ លើក។
-ទី៣៖ ទូក «ង» ឈ្មោះ រាំងទិលសាគរសែនមានជ័យ បារមីវត្តកញ្ជរខាងត្បូង កសាងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១០ ដោយលោក ស៊ុយ សែម ជាទូករបស់វត្តកញ្ជរខាងត្បូង និងទទួលបានការជួយឧបត្ថម្ភទាំងស្រុង ពីសំណាក់ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា មានប្រវែង ៣៥ ម៉ែត្រ ខ្ទង់ ៤២ ចំណុះកីឡាករ ៧៥ នាក់ កីឡាករបម្រុង ៣០ នាក់ សរុបកម្លាំងមានចំនួនន ១០៥នាក់។ ធ្លាប់ចូលរួមប្រកួតនៅរាជធានីភ្នំពេញ បានចំនួន ៣ លើកទទួលបានចំណាត់ថ្នាក់លេខ១ ចំនួន ២ លើក និងលេខ ២ ចំនួន ១លើក។
ក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានឧបត្ថម្ភអង្ករជូនដល់គណៈកម្មការទូក «ង» និងក្រុមកីឡាករ ទាំង ៣ ទូក ប្រមាណជាង ៣០០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ៥០ គីឡូក្រាមស្មើរៗគ្នា ៕