ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ បដិសេធការស្នើសុំ ប្រព័ន្ធមីស៊ីលពី សំណាក់ប្រធានាធិបតី អ៊ុយក្រែន

RT News

បរទេស៖ យោងតាមកាសែត Wall Street Journal បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជូនដំណឹង ដល់លោក Vladimir Zelensky ប្រធានាធិបតី របស់ប្រទេសអ៊ុយក្រែនថា ការបំពានលើកិច្ចព្រមព្រៀង អាវុធរបស់សហរដ្ឋអាមេរិក ដែលមានរយៈពេលយូរ ជាមួយអតិថិជនផ្សេងទៀត ដែលកំពុងរង់ចាំប្រព័ន្ធមីស៊ីល ATACMS គឺ “ច្រើនពេកក្នុងការស្នើសុំ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិក បានបញ្ជូនប្រព័ន្ធ មីស៊ីល Tactical Missile Systems MGM-140 មិនស្គាល់ចំនួន ដល់អ៊ុយក្រែន ហើយទីក្រុងគៀវ បានស្នើសុំជាច្រើន ខែបន្ថែមទៀត ក៏ដូចជាការអនុញ្ញាត ឱ្យវាយប្រហារ កាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី។

មន្ទីរបញ្ចកោណបានស្ទាក់ស្ទើរក្នុងការបញ្ជូន កាំជ្រួចបន្ថែម ដោយលើកហេតុផលថា ទីក្រុងមូស្គូបានផ្លាស់ប្តូរ ទីតាំងគោលដៅដ៏ មានតម្លៃរបស់ខ្លួនចេញ ពីចម្ងាយឆ្ងាយ ហើយថា យោធាអាមេរិកមានចំនួនកំណត់នៃប្រព័ន្ធមីស៊ីល ATACMS នៅក្នុងឃ្លាំងស្តុករបស់ខ្លួន។

លើសពីនេះទៀត សហរដ្ឋអាមេរិក មានកាតព្វកិច្ចចំណាយ ឱ្យអតិថិជនដែល បានបញ្ជាទិញប្រព័ន្ធជាមុន ។ ប្រធានមន្ទីរប៉ង់ តាហ្គោន បានច្រានចោលការអង្វរ សុំនាពេលថ្មីៗនេះរបស់លោក Zelensky ក្នុងការផ្តល់អាទិភាព ដល់ការបញ្ជូន ATACMS ទៅកាន់អ៊ុយក្រែន ដោយទទូចថា ការល្មើសលើកិច្ចព្រមព្រៀង សព្វាវុធដែលមានស្រាប់នឹងមាន “ច្រើនដែលត្រូវស្មើសុំ ” នេះបើយោងតាម WSJ ដែលបានលើកឡើង ពីមន្ត្រីអាមេរិកពីរនាក់ និងទីប្រឹក្សារដ្ឋាភិបាល អ៊ុយក្រែន។

សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិងកំពុងស្វែង រកជម្រើសផ្សេងទៀត ដោយជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន បញ្ជូនកាំជ្រួចចេញពីឃ្លាំងរបស់ពួកគេ ហើយថែមទាំងពិចារណាទិញអាវុធ ដែលខ្លួនលក់ទៅឱ្យប្រទេសដទៃទៀត។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍របស់ CNN នៅដើមឆ្នាំនេះ បានផ្សាយថា សហរដ្ឋអាមេរិក “បានបញ្ជាក់យ៉ាង ច្បាស់ថា ក្រុងគៀវ មិនគួររំពឹងថានឹងមានការផ្តល់ ATACMS ដ៏សំខាន់មួយផ្សេងទៀតនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top