បរទេស៖ សារព័ត៌មាន RBK បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ទិន្នន័យពីសេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី (FSB) ថា ប្រទេសរុស្ស៊ីបានស្វាគមន៍ភ្ញៀវចិន ច្រើនជាងចំនួន ៧ដង ធៀបនឹងឆ្នាំមុន ជាមួយនឹងចរាចរណ៍ភ្ញៀវទេសចរ សរុបកើនឡើងបីដង ចាប់តាំងពីដើមឆ្នាំនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមទិន្នន័យពីសេវាព្រំដែន FSB បានឱ្យដឹងថា មានការធ្វើដំណើរចំនួន ១៣លានដោយពលរដ្ឋបរទេស ទៅកាន់ប្រទេសរុស្ស៊ី ចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំ ២០២៤ កើនឡើង ១១ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នោះគឺ ១,៣ លានដងច្រើនជាងគេ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងអំឡុងពេលនោះ ចំនួននៃការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីបានកើនឡើងបីដងដល់ ១,២ លាននាក់ កើនឡើងពី ៤២៩.១០០ នាក់ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣ នេះបើយោងតាមស្ថិតិរបស់ FSB ។ ទិន្នន័យនេះក៏ឆ្លុះបញ្ចាំង ពីតម្រូវការកើនឡើងពីភ្ញៀវទេសចរចិន ដែលបានធ្វើដំណើរចំនួន ៧៣១.៨០០ គិតពីខែមករាដល់ខែកញ្ញា ដែលស្ទើរតែកើនប្រាំពីរដងច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅពេលដែលការធ្វើដំណើរចំនួន ១០៥.៨០០ ត្រូវបានធ្វើឡើង។
អ្នកវិភាគបានកត់សម្គាល់ថា ទោះបីជាតម្រូវការរបស់ចិន សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីកំពុងកើនឡើងក៏ដោយ ក៏វានៅតែឆ្ងាយពីការងើបឡើងវិញដល់កម្រិតមុនការរាតត្បាតជំងឺឆ្នាំ ២០១៩ នៅពេលដែលភ្ញៀវទេសចរចិនចំនួន ១,២ លាននាក់បានទៅទស្សនាប្រទេសរុស្ស៊ីក្នុងរយៈពេលបីត្រីមាស។
មុនពេលជំងឺរាតត្បាត Covid-19 ភាគច្រើន នៃអ្នកទេសចរ បរទេស នៅក្នុងប្រទេសរុស្ស៊ី បានមកពីប្រទេសចិន រួមទាំងជាង ៨០ភាគរយ ជាផ្នែកនៃក្រុមអ្នកទេសចរណ៍ ក្រោមកិច្ចព្រមព្រៀងគ្មានទិដ្ឋាការ។
សារព័ត៌មាន RBK បានដកស្រង់សម្តីនាយក PR នៅក្រុមហ៊ុនទេសចរណ៍ Intourist លោក Daria Domostroyeva បាននិយាយថា ការកើនឡើង នៃលំហូរទេសចរ ពីប្រទេសចិនត្រូវបានជំរុញ ដោយការសម្របសម្រួល នៃច្បាប់ទិដ្ឋាការចូលរវាងប្រទេស និង ការបើកដំណើរការសេវាកម្មទិដ្ឋាការ តាមអ៊ីនធឺណិត។ បច្ចុប្បន្ននេះ អ្នកធ្វើដំណើរមកពីប្រទេសអាស៊ី មានចំនួន ៦៥ភាគរយ នៃចំនួនភ្ញៀវទេសចរ សរុបពីបរទេស៕
ប្រែសម្រួលៈ ណៃ តុលា