ព័ត៌មានអន្តរជាតិ

លោក Boris Johnson ៖ អង់គ្លេស ទំនងជា នឹងត្រូវផ្គត់ផ្គង់យោធា ទៅឲ្យអ៊ុយក្រែន ដោយផ្ទាល់ប្រសិន បើអាមេរិកសម្រេច កាត់ជំនួយ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អតីតនាយករដ្ឋមន្ត្រី អង់គ្លេស លោក Boris Johnson បានប្រាប់ GB News នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារថា ចក្រភពអង់គ្លេស នឹងមិនអាចអនុញ្ញាត ឱ្យអ៊ុយក្រែន រងបរាជ័យក្នុងជម្លោះ ដែលកំពុងបន្តជាមួយរុស្ស៊ីនោះទេ ហើយលោក​បាន​ព្រមាន​ថា ទីក្រុង​ឡុងដ៍​អាចនឹងសម្រេចចិត្ត​ ទៅ​ឆ្ងាយបន្ថែមទៀត ​ដូច​ការ​បញ្ជូន​ទ័ព​ ដោយផ្ទាល់ប្រសិន​បើ​ក្រុងគៀវ ពិតជានឹងដួលរលំមែននោះ។

យោងតាមការបញ្ជាក់បន្ថែម ដោយលោក Johnson ជោគជ័យរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងបង្កឱ្យមានវិបត្តិសន្តិសុខ សម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅលើជួរមុខ ជាច្រើនផ្សេងទៀត។

លោកបន្តទៀតបែបនេះថា ៖ វានឹងបន្តទៅរដ្ឋបាល់ទិក ។ វាបន្តទៅក្នុងប្រទេសហ្សកហ្ស៊ី។ អ្នក​នឹង​ឃើញ​ឥទ្ធិពល​នៃ​ការ​បរាជ័យ​របស់​អ៊ុយក្រែន ​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក ។ អ្នក​នឹង​ឃើញ​វា​ នៅ​សមុទ្រ​ចិន​ខាង​ត្បូងនូវរូបភាពស្រដៀងគ្នា នេះជាមិនខាន។

លោកក៏បានពណ៌នាអំពីជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដល់ក្រុងគៀវដែរថាជាការវិនិយោគដ៏សមហេតុផលនិងជាវិធី ល្អ ក្នុងការចំណាយថវិកាសាធារណៈ ដោយលើកហេតុផលថា ចក្រភពអង់គ្លេសនឹងត្រូវចំណាយច្រើនជាងនេះទៅទៀត ពីព្រោះ សន្តិសុខសមូហភាពរបស់យើង នឹង ពិតជាត្រូវបានបំផ្លាញ ដោយអ្នកបង្កើតឡើងវិញ ហើយប្រទេសរុស្ស៊ី នឹងគំរាមកំហែង គ្រប់ផ្នែកទាំងអស់ នៃទ្វីបអឺរ៉ុប ។

អតីតនាយករដ្ឋមន្ត្រី ក៏បានចង្អុលបង្ហាញ ពីការរំពឹងទុក នៃការកាត់ជំនួយ របស់សហរដ្ឋអាមេរិក ដល់ទីក្រុងគៀវ ដែលជាហានិភ័យដែលអាចកើតមាន ដោយអះអាងថាមនុស្សមួយចំនួន ដែលមានទស្សនៈ ខុស លើបញ្ហានេះ ដែលយ៉ាងណាក្តីវា គឺនឹងស្ថិតនៅក្នុងរង្វង់ខាង ក្នុងរបស់ប្រធានាធិបតី ជាប់ឆ្នោតថ្មីលោក Donald Trump ៕

ប្រែសម្រួល៖ស៊ុនលី

To Top