ព័ត៌មានអន្តរជាតិ

បក្សប្រឆាំងអាល្លឺម៉ង់ ចង់ឲ្យទីក្រុងគៀវកំណត់ឱសានវាទ សម្រាប់រដ្ឋាភិបាលទីក្រុងមូស្គូ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បណ្តាប្រទេសលោកខាងលិចគួរតែអនុញ្ញាតឱ្យ ក្រុងគៀវក្នុងការដាក់ចេញ នូវឱសានវាទដល់ទីក្រុងមូស្គូ និងអនុញ្ញាតឱ្យមានការវាយប្រហារមីស៊ីល រយៈចម្ងាយឆ្ងាយចូលទៅក្នុងទឹកដីរុស្ស៊ី ប្រសិនបើវិមានក្រឹមឡាំងមិនគោរពតាមនោះ។

ការលើកឡើងនេះត្រូវបានធ្វើឡើងដោយ សមាជិកសភាអាល្លឺម៉ង់ និងជាសមាជិកបក្សប្រឆាំងលោក Friedrich Merz បានប្រាប់ទស្សនាវដ្តី Stern ក្នុងបទសម្ភាសន៍មួយដែលបាន ចេញផ្សាយកាលពីចុងសប្តាហ៍។

អ្នកនយោបាយរូបនេះ គឺជាអ្នកដឹកនាំគណបក្សប្រឆាំង ដ៏ធំបំផុតរបស់ប្រទេសអាល្លឺម៉ង់ – សហភាពប្រជាធិបតេយ្យគ្រិស្តនិយម (CDU)ហើយនឹងក្លាយជាបេក្ខជនអធិការបតី របស់ខ្លួននៅក្នុងការបោះឆ្នោតសភាបន្ទាប់។

គួរឲ្យដឹងដែរថាប្រទេសអាល្លឺម៉ង់កំពុង ឆ្ពោះទៅរកការបោះឆ្នោតមួយនៅដើមឆ្នាំក្រោយ បន្ទាប់ពីសម្ព័ន្ធរដ្ឋាភិបាលបីគណបក្ស បានដួលរលំកាលពីសប្តាហ៍មុន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន ការបោះឆ្នោតអាចប្រព្រឹត្តទៅ នៅដើមថ្ងៃទី២៣ខែកុម្ភៈ ប្រសិនបើគណៈរដ្ឋមន្ត្រីជនជាតិភាគតិច របស់អធិការបតី Olaf Scholz បាត់បង់ការបោះឆ្នោតទុកចិត្ត នៅពាក់កណ្តាលខែធ្នូ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top