ព័ត៌មានជាតិ

គួរឲ្យអាសូរ! ក្មេងប្រុសបីនាក់ បានស្លាប់ដោយសារលង់ទឹកទំនប់តាតូវ នៅស្រុកបសេដ្ឋ

កំពង់ស្ពឺ៖ ក្មេងប្រុសចំនួនបីនាក់ត្រូវបាន លង់ទឹកស្លាប់នៅចំណុចទំនប់ទឹក ស្ថិតក្នុងភូមិតាតូវឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះដែលបានលង់ទឹកស្លាប់នេះមាន ១. ឈ្មោះ លី ផានុ ភេទប្រុស អាយុ១៤ឆ្នាំ (ស្លាប់)​ ២.ឈ្មោះ លី សុខហេង ភេទប្រុស អាយុ១០ឆ្នាំ(ស្លាប់)​ទាំងពីរនាក់ជាបងប្អូនបង្កើត រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

៣.ឈ្មោះ ឈឿង វាយុ ភេទប្រុសអាយុ១១ឆ្នាំ(ស្លាប់)​ជាបងប្អូនជីដូនមួយ រស់នៅភូមិកើតហេតុ បាននាំគ្នាជិះកង់ចំនួន ១គ្រឿង ឌុបគ្នាទៅច្រូតស្មៅស្រែ ក្រោមទំនប់កើតហេតុខាងលើ លុះដល់ម៉ោង៥.៣០នាទីឈ្មោះ ឈិត សុភ័ក្ត្រ ភេទប្រុស អាយុ៤២ឆ្នាំ (ជាឪពុកសពក្មេង) ចេញពីធ្វើការរោងចក្រមកដល់ផ្ទះពុំឃើញកូនៗ ក៏សង្ស័យបាននាំគ្នាដើររកទៅដល់ចំណុចទំនប់ទឹក ឃើញកង់និងស្បែកលើខ្នងទំនប់ ក៏បានចុះរាវក៏ប្រទះឃើញសពក្មេងប្រុសឈ្មោះ លី ផានុ រួចក៏បន្តររាវរកឃើញសពក្មេងប្រុសរងគ្រោះឈ្មោះ លី សុខហេង និង សពក្មេងឈ្មោះ ឈឿង វាយុ តែអកុសលក្មេងទាំង ៣នាក់បានស្លាប់បាត់ទៅហើយ ។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយពេលទទួលបានពត៍មានខាងលើ កម្លាំងជំនាញពិនិត្យវិភាគកន្លែង ក្រោយពេលធ្វើការពិនិត្យសពជនរងគ្រោះរួច បានធ្វើការប្រគល់សព ជូនក្រុមគ្រួសារ សាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ សុខ សុភ័ណ្ឌ

To Top