ភ្នំពេញ៖ តុលាការនៅថ្ងៃ១៣ វិច្ឆិកានេះ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្នលើលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ក្នុងករណីយកលុយ ៣០ម៉ឺនដុល្លារ រត់ការដើម្បីធ្វើជាអភិបាលក្រុងអរិយក្សត្រ។
ការឃុំខ្លួននេះ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោក កន សុខកាយ កាលពីពេលថ្មីៗនេះដែលមានការ ជាប់ពាក់ព័ន្ធករណីលោក លី សាម៉េត ៕