កំពង់ធំ៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ ដឹកនាំដោយលោកស្រីហាក់ ពុទ្ធិតុសិតា អនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមស្រុក អមដំណើរដោយក្រុមកាកបាទក្រហមឃុំបឹង គណៈកម្មការវត្តបឹងត្បូង និងវត្តបឹងជើងបាននាំយកអំណោយមនុស្សធ៌មរបស់អនុសាខាស្រុក អំណោយរបស់រដ្ឋបាលឃុំបឹង និងអំណោយព្រះគ្រូចៅអធិការវត្តបឹងត្បូងនិងវត្តបឹងជើង ទៅប្រគល់ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុងមួយខ្នង ស្ថិតនៅភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោកស្រី ហាក់ ពុទ្ធិតុសិតា អនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមស្រុកបារាយណ៍ បានលើកឡើងថាគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះទាំងស្រុងមួយខ្នង មួយគ្រួសារមានឈ្មោះ រ៉ូន រ៉សាត អាយុ៣២ឆ្នាំ ប្រពន្ធឈ្មោះ ទី ភ័ស អាយុ ៣១ឆ្នាំ នៅភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍ខេត្តកំពង់ធំ ផ្ទះមានទំហំ៨ម៉ែត្រ×៩ម៉ែត្ត សង់អំពីឈើលើ ថ្មក្រោម បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ឆេះនៅម៉ោង១១ និង ១០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ផងដែរថា លោកស្រី ហាក់ ពុទ្ធិតុសិតា ក្រុមការងារបាននាំយកថវិកាចំនួន ១.០០០.០០០រៀល(មួយលានរៀល)។ ថវិកាអនុសាខា ៣០០.០០០រៀល (សាមសិបម៉ឺនរៀល)។ រដ្ឋបាលឃុំ៣០០.០០០រៀល(សាមសិបម៉ឺនរៀល)។ វត្តបឹងជើង ៣០០.០០០រៀល (សាមសិបម៉ឺនរៀល)។ និងវត្តបឹងត្បូង ១០០.០០០រៀល (ដប់ម៉ឺនរៀល)។ ឃីត១ តង់១ កន្ទេល១ ឆ្នាំង២ ចង្ក្រានហ្គាស១ អង្ករ១០០គីឡូក្រាម មី ត្រីខ ទឹកត្រី ទឹកសុីអុីវ ចាន ស្លាបព្រា និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀតផងដែរ៕
ដោយ៖ សំនៀង