ព័ត៌មានជាតិ

ស្នងការខេត្តពោធិ៍សាត់ បញ្ជាក់ថា ពុំមានករណីមនុស្សស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកវាលវែងនោះទេ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ឱ្យដឹងថា ពុំមានករណីមនុស្សស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកវាលវែងនោះឡើយ។

លោកឧត្តមសេនីយ៍ទោ ស ថេង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ថា«ពិតជាមានករណីគ្រោះថ្នាក់នៅតំបន់អន្ទង់អាំង ក្នុងស្រុកវាលវែង ពិតប្រាកដមែន តែពុំបណ្ដាលឱ្យមនុស្សស្លាប់នោះឡើយ»៕

To Top