ព័ត៌មានអន្តរជាតិ

ក្រុមហេបូឡាហ៍ អះអាងថា ខ្លួនបើកការវាយប្រហារទៅលើស្នាក់ការកណ្តាលក្រសួងការពារជាតិ របស់អ៊ីស្រាអ៊ែល ជាលើកដំបូង

afp

បេរូត៖ កាលពីរសៀលថ្ងៃពុធ ក្រុមហេសបូឡាហ៍ បានឲ្យដឹងថា ខ្លួនបានកំណត់គោលដៅជាលើកដំបូងទៅលើទីស្នាក់ការកណ្តាល របស់ក្រសួងការពារជាតិរបស់ប្រទេសអ៊ីស្រាអ៊ែល គិតចាប់តាំងពីមានជម្លោះបច្ចុប្បន្នជាមួយនឹងអ៊ីស្រាអ៊ែល ។

ក្រុមហេបូឡាហ៍ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាសជាមួយនឹងក្រុមយន្តហោះគ្មានមនុស្សបើកអត្តឃាតទៅលើមូលដ្ឋាន Kirya ដែលជាទីស្នាក់ការកណ្តាលរបស់ក្រសួងការពារជាតិអ៊ីស្រាអ៊ែល នៅក្នុងទីក្រុង Tel Aviv ។

ក្រុមដដែលនេះបានឲ្យដឹងថា ការវាយប្រហារត្រូវបានធ្វើឡើងដើម្បីគាំទ្រដល់ពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា និងដើម្បីការពារប្រទេសលីបង់ និងពលរដ្ឋរបស់ខ្លួនផងដែរ ។

ជុំវិញការវាយប្រហារនេះដែរ កងទ័ពរបស់អ៊ីស្រាអ៊ែល មិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top