វ៉ាស៊ីនតោន៖ កាលពីថ្ងៃពុធ លោក ដូណាល់ ត្រាំ បានប្រកាសថា សមាជិកសភាមួយរូបឲ្យធ្វើជាអគ្គមេធាវី ដោយដាក់ឈ្មោះអ្នកការពារដ៏ខ្លាំងក្លានេះដែលនឹងមានគោលជំហរល្អ ក្នុងការធ្វើអំពើល្អ តាមការបង្គាប់របស់ប្រធានាធិបតីជាប់ឆ្នោត ក្នុងការសងសឹកប្រឆាំងនឹងសត្រូវខាងផ្នែកនយោបាយ ។
លោក ត្រាំ បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “បញ្ហាមួយចំនួននៅសហរដ្ឋអាមេរិកមានសារៈសំខាន់ជាងការបញ្ចប់អាវុធ របស់បក្សពួកនៃប្រព័ន្ធយុត្តិធម៌របស់យើង” ។ “លោក Matt នឹងបញ្ចប់រដ្ឋាភិបាលដែលមានអាវុធ … និងស្ដារឡើងវិញនូវជំនឿ និងទំនុកចិត្តដែលបាត់បង់ធ្ងន់ធ្ងររបស់ជនជាតិអាមេរិកនៅក្នុងក្រសួងយុត្តិធម៌” ។
លោក Gaetz គឺជាពលរដ្ឋផ្លរីដា និងជាសមាជិកសភាអាមេរិកតាំងពីឆ្នាំ២០១៧ គឺស្ថិតក្នុងចំណោមការតែងតាំងដ៏ចម្រូងចម្រាសបំផុតរបស់លោក ត្រាំ ខណៈគាត់សម្លឹងមើលការបំពេញគណៈរដ្ឋមន្ត្រីរបស់គាត់បន្ទាប់ពីទទួលបានជ័យជម្នះប្រឆាំងនឹងគណបក្សប្រជាធិបតេយ្យរបស់លោកស្រី Kamala Harris ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីសប្តាហ៍មុន ។
គេបានដឹងថា បុរសវ័យ៤២ឆ្នាំរូបនេះមិនធ្លាប់ធ្វើការនៅក្រសួងយុត្តិធម៌ ឬជាព្រះរាជអាជ្ញាក្នុងជួររដ្ឋាភិបាលណាមួយឡើយ ។
ក្នុងនាមជាអគ្គមេធាវី លោក Gaetz នឹងជំរុញគ្រប់ទិដ្ឋភាពនៃការងាររបស់ក្រសួងយុត្តិធម៌ ដែលអស់រយៈពេលជាច្រើនឆ្នាំបានធ្វើការស៊ើបអង្កេតលើការជួញដូរផ្លូវភេទ និងការរារាំងការចោទប្រកាន់ផ្នែកយុត្តិធម៌ដែលពាក់ព័ន្ធនឹងរូបគាត់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា