កំពង់ស្ពឺ៖ លោក រស សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឲ្យដឹងថា ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាដើរកម្សាន្តលំហែនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍នានា និងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺរយះពេលបីថ្ងៃ ពិធីបុណ្យអុំទូកមានប្រមាណ ៥ម៉ឺននាក់
នេះបើយោងតាមរបាយការណ៍នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកបានបន្តទៀតថា: ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ មកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៏ទេសចរណ៍និងស្នាក់នៅ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ នាថ្ងៃឈប់សម្រាក ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែ រយ:ពេល៣ ថ្ងៃមានភ្ញៀវទេសចរណ៍សរុបប្រមាណ ៤៩,៩១៥នាក់ ប្រៀបធៀប ឆ្នាំ ២០២៣ចំនួន ២៨,៤១៨នាក់ កើនឡើង ៩៧%
-ភ្ញៀវជាតិ ៤៩,៩១៥នាក់ ប្រៀបធៀប ឆ្នាំ ២០២៣ មានចំនួន ២៧,៩៧៩នាក់ កើនឡើង ៧៤%
-អន្តរជាតិ ៦១៥នាក់ ប្រៀបធៀប ឆ្នាំ ២០២៣ មានចំនួន ៤៣៩នាក់ កើនឡើង ៤០%។
តម្លែទំនិញម្ហូបអាហារ និងសេវាស្នាក់នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ក៏ដូចជានៅតាមភោជនីយដ្ឋាន អាហារដ្ឋាននិងសេវាស្នាក់នៅ ជារួមមានការរក្សាតម្លៃផលិតផលដូចថ្ងៃធម្មតាដែរ។
គួរបញ្ជាក់ផងដែរ ខេត្តកំពង់ស្ពឺ អាជ្ញាធរស្រុកគងពិសីន មានរៀបចំពិធីអុំទូក រយះពេលពីថ្ងៃ មានភ្ញៀងទេសចរណ៍មកទស្សនាកម្សាន្តនៅ ទំនប់អន្លូងជ្រៃ ក្នុងស្រុកថ្ពងនិងអុំទូក មានភ្ញៀវទេសចរណ៍កមកន្សាន្ត។
នៅស្រះទឹកវត្តត្រពាំងគងបានរាបចំប្រណាំទូករយ:ពេលពីថ្ងៃក្នុងស្រុកសំរោងទងមានភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តផងដែរ។ បញ្ហាសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺទាំងមូលនាឱកាសព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែរយ:ពេល៣ថ្ងៃ មានស្ថានភាពល្អប្រសើរដោយមានកងកម្លាំងសមត្ថកិច្ច និងគណៈបញ្ជាការឯកភាពខេត្ត បានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់៕
ដោយ៖ សុខសុភ័ណ្ឌ