ព័ត៌មានអន្តរជាតិ

លោក ពូទីន សន្ទនាគ្នាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ ដើម្បីពិភាក្សាគ្នាអំពីស្ថានភាពនៅអ៊ុយ ក្រែន

xinhua

ម៉ូស្គូ៖ វិមានក្រឹមឡាំងបានរាយការណ៍កាលពីថ្ងៃសុក្រថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅក្នុងការសន្ទនាតាមទូរស័ព្ទជាលើកដំបូងរបស់ពួកគេគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២មក ។

មេដឹកនាំទាំង ២បានផ្លាស់ប្តូរទស្សនៈរបស់ពួកគេលើស្ថានភាពបច្ចុប្បន្ននៅអ៊ុយក្រែន ដោយប្រធានាធិបតីរុស្ស៊ី បានកត់សម្គាល់ថា វិបត្តិនេះគឺជា “លទ្ធផលផ្ទាល់នៃគោលនយោបាយឈ្លានពានដ៏យូរអង្វែងរបស់អង្គការ NATO” ដែលមានបំណងបង្កើត “តំបន់មួយប្រឆាំងនឹងរុស្ស៊ី” នៅលើទឹកដីអ៊ុយក្រែន ខណៈមិនអើពើនឹងរុស្ស៊ី គឺផលប្រយោជន៍សន្តិសុខ ។

លោក ពូទីន បានលើកឡើងទៀតថា រុស្ស៊ី តែងតែបើកចំហរក្នុងការបន្តការចរចាឡើងវិញ ដែលត្រូវបានបញ្ឈប់ជាសំខាន់ដោយរដ្ឋាភិបាលអ៊ុយក្រែន ។ លោកបានរំលឹកឡើងវិញថា សំណើរបស់ក្រុងម៉ូស្គូសម្រាប់កិច្ចចរចាសន្តិភាពដ៏មានសក្ដានុពល ត្រូវបានគូសបញ្ជាក់ក្នុងអំឡុងសុន្ទរកថាដែលបានធ្វើឡើងកាលពីខែមិថុនា នៅក្រសួងការបរទេសរុស្ស៊ី ។

វិមានក្រឹមឡាំង បានរាយការណ៍ឲ្យដឹងដោយបានដកស្រង់សម្តីរបស់មេដឹកនាំរុស្ស៊ីថា កិច្ចព្រមព្រៀងសក្តានុពលណាមួយត្រូវតែដោះស្រាយផលប្រយោជន៍សន្តិសុខរបស់រុស្ស៊ី ឆ្លុះបញ្ចាំងពីការពិតនៃដែនដីថ្មី និងដោះស្រាយមូលហេតុឫសគល់នៃជម្លោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top