បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RTក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការអះអាង របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា ឯកអគ្គរដ្ឋទូតរបស់ប្រទេសប្រចាំ អង្គការសហប្រជាជាតិ បានជួបប្រជុំសម្ងាត់ជាមួយមហាសេដ្ឋី ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិកគឺលោក Elon Musk កាលពីដើមសប្តាហ៍នេះ។
ក្នុងអំឡុងពេលអាណត្តិដំបូង របស់គាត់ ប្រធានាធិបតីជាប់ឆ្នោត Donald Trump បានបន្តគោលនយោបាយ ក្នុងការដាក់សម្ពាធអតិបរមា ឆ្ពោះទៅកាន់ទីក្រុងតេហរ៉ង់ Tehran ដោយចាត់វិធានការអរិភាព ជាច្រើនប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម។
អ៊ិរ៉ង់បានប្រកាសថាខ្លួនគឺជាអ្នកអព្យាក្រឹតនយោបាយមុន ការប្រជែងតំណែងប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ខណៈដេលលោក Musk បានប្រកាសថាគាត់គាំទ្រលោក Trump ក្នុងខែកក្កដានេះ ហើយបានក្លាយជាម្ចាស់ជំនួយកំពូលម្នាក់ របស់គណបក្សសាធារណរដ្ឋ។
ចាប់តាំងពីការបោះឆ្នោត នៅថ្ងៃទី៥ខែវិច្ឆិកាមកមហាសេដ្ឋីបច្ចេកវិទ្យារូបនេះត្រូវបានគេឃើញជាញឹកញាប់ជាមួយប្រធានាធិបតីជាប់ឆ្នោត រួមទាំងក្នុងអំឡុងពេលការ សន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំ បរទេសនៅឯគេហដ្ឋាន Mar-a-Lago របស់លោក Trump ផងដែរ។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA របស់អ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យក្រសួង ការបរទេសលោក Esmail Baghaei បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះរបាយការណ៍មិនពិតពីប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកទាក់ទងនឹងជំនួប រវាងឯកអគ្គរដ្ឋទូត Amir Saeid Iravani និង Musk ។ យោងតាមអត្ថបទនេះ អ្នកការទូត បានសម្តែងការភ្ញាក់ផ្អើល ចំពោះរបៀបដែលប្រព័ន្ធផ្សព្វផ្សាយ បានសម្រេចចិត្តចេញផ្សាយដំណឹងទាំងនេះ៕
ប្រែសម្រួល៖ស៊ុនលី