ព័ត៌មានជាតិ

កម្ពុជា-ចិន ជួបពិភាក្សាការងារ លើគម្រោង ព្រែក ជីកហ្វូណនតេជោ និង ការងារផ្លូវដែកនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោក WANG WENBIN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Zhang Huanteng អគ្គនាយរងទទួលបន្ទុកនាយកដ្ឋាន មូលធនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈប្រតិភូគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ និងកំណែទម្រង់ នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC) ចូលជួបសម្តែងការគួរសម និងពិភាក្សាលើវឌ្ឍនភាពការងារ នៃការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ និងបានពិភាក្សាការងារសិក្សាដើម្បីជំរុញ និងធ្វើទំនើបកម្ម បណ្តាញផ្លូវដែកនៅកម្ពុជា ៕

To Top