បរទេស៖ ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូរក្សាសិទ្ធិ ក្នុងការវាយលុកទីតាំងយោធា នៃប្រទេសដែលអនុញ្ញាត ឱ្យអាវុធរបស់ពួកគេប្រើប្រាស់ ប្រឆាំងនឹងទឹកដីរុស្ស៊ី ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រមុខរដ្ឋរុស្ស៊ីបានផ្តល់ សុន្ទរកថាជាសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍ដោយសន្យាថា នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការឈ្លាន ពានណាមួយ។
លោកពូទីនបាននិយាយថា “យើងនឹងកំណត់គោលដៅក្នុងអំឡុង ពេលធ្វើតេស្តបន្ថែមទៀត នៃប្រព័ន្ធមីស៊ីលថ្មី បំផុតរបស់យើង ដោយផ្អែកលើការគំរាមកំហែង ដល់សន្តិសុខ របស់សហព័ន្ធរុស្ស៊ី” ។
លោកប្រធានាធិបតីបានបន្តថា «យើងជឿជាក់ថា យើងមានសិទ្ធិប្រើប្រាស់ អាវុធរបស់យើងប្រឆាំងនឹងទីតាំងយោធានៃប្រទេសទាំងនោះ ដែលអនុញ្ញាតឱ្យប្រើ អាវុធរបស់ពួកគេប្រឆាំង នឹងកន្លែងរបស់យើង»។
យោងតាមលោកពូទីន សហរដ្ឋអាមេរិកបានបំផ្លាញ ប្រព័ន្ធសន្តិសុខអន្តរជាតិ ដែលបង្កើនហានិភ័យ នៃជម្លោះពិភពលោក។
យ៉ាងណាក៏ដោយ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូតែងតែអនុគ្រោះ ដល់ដំណោះស្រាយ ដោយសន្តិវិធី ហើយត្រៀមខ្លួនជាស្រេច ដើម្បីដោះស្រាយ បញ្ហាជម្លោះទាំងអស់៕
ប្រែសម្រួលៈ ណៃ តុលា