បរទេស៖ យោងតាមការចេញផ្សាយរបស់ RTប្រធានាធិបតី Vladimir Putin បាននិយាយនៅក្នុងសុន្ទរកថា ជាសាធារណៈមួយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុងគៀវ បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនឹង ទីតាំងយោធាដែលមានទីតាំង នៅក្នុងទឹកដីរុស្ស៊ីដែលទទួលស្គាល់ជាអន្តរជាតិពិតមែន។
លោកបាននិយាយថា យោធាអ៊ុយក្រែនបានបាញ់មីស៊ីល Storm Shadows ផលិតដោយអង់គ្លេស និងមីស៊ីល HIMARS ផលិតដោយសហរដ្ឋអាមេរិក ទៅកាន់គោលដៅដែលមានទីតាំងនៅ Bryansk និងតំបន់ Kursk របស់រុស្ស៊ី។
លោកបានព្រមានថា ការប្រើប្រាស់ប្រព័ន្ធផលិតដោយលោកខាងលិច បែបនេះនៅក្នុងជម្លោះអ៊ុយក្រែន បានផ្លាស់ប្តូរធម្មជាតិរបស់វាយ៉ាងខ្លាំងហើយមេដឹកនាំរុស្សីរូបនេះ បាននិយាយទៀតថាជម្លោះអ៊ុយក្រែន ក្នុងតំបន់ដែលបង្កឡើងដោយលោកខាងលិច បានក្លាយទៅជាជម្លោះរបស់ពិភពលោកទៅហើយ ។
លោកប្រធានាធិបតីបានក៏បានពន្យល់ដែរថា ប្រព័ន្ធមីស៊ីលដែលមានភាពជាក់លាក់ខ្ពស់ រយៈចម្ងាយឆ្ងាយទាំងនេះមិនអាចប្រើប្រាស់ ដោយគ្មានការចូលរួមដោយផ្ទាល់ ពីអ្នកឯកទេសយោធាលោកខាងលិចនោះទេ។
គួរឲ្យដឹងដែរថាការអះអាងនេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden ដែលត្រៀមចាកចេញពីតំណែងនោះ តាមសេចក្តីរាយការណ៍ថា បានអនុញ្ញាតឱ្យទីក្រុងកៀវប្រើប្រាស់មីស៊ីល ATACMS របស់អាមេរិកដើម្បីវាយប្រហារ លើទឹកដីដែលត្រូវបានទទួលស្គាល់ ជាអន្តរជាតិថាជាផ្នែកមួយនៃប្រទេសរុស្ស៊ី ៕
ប្រែសម្រួល៖ ស៊ុន លី