បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានព្រមានថា ពិភពលោកកំពុងធ្លាក់ចុះយ៉ាងខ្លាំង នៅលើគែមនៃសង្គ្រាមលោកលើកទី៣។
បេឡារូសត្រូវបានចាត់ទុកថា ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់រុស្សី នៅពេលបច្ចុប្បន្នហើយ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានព្រមានបែបនេះដោយសារតែ ការកើនឡើងនៃជម្លោះអ៊ុយក្រែននាពេលថ្មីៗនេះ។
លោកLukashenko បានធ្វើការកត់សម្គាល់កាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលសុន្ទរកថាទៅកាន់និស្សិត សាកលវិទ្យាល័យនៅទីក្រុង Minsk ប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានចាប់ផ្តើម ការវាយប្រហារជាច្រើនដោយប្រើប្រព័ន្ធ ATACMS និង HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក ក៏ដូចជាមីស៊ីល Storm Shadow ដែលផលិតដោយអង់គ្លេសចូលទៅ ក្នុងទឹកដីដែលត្រូវបានទទួលស្គាល់ ជាអន្តរជាតិថាជាប្រទេសរុស្ស៊ី។
ជាការឆ្លើយតបទីក្រុងមូស្គូបានធ្វើការវាយប្រហារ ដោយខ្លួនឯងទៅលើអគារការពារមួយក្នុងទីក្រុង Dnepropetrovsk ប្រទេសអ៊ុយក្រែន ដោយប្រើប្រាស់មីស៊ីលរយៈចម្ងាយ មធ្យមកម្រិតខ្ពស់បំផុត Oreshnik របស់ខ្លួនផងដែរ។
គួរឲ្យដឹងដែរថាចាប់តាំងពី មានការកើតឡើងនៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ប្រទេស បេឡារុស្សបានបង្ហាញការគាំទ្ររុស្ស៊ីយ៉ាងខ្ជាប់ខ្ជួន ប៉ុន្តែមិនបានចូលរួមដោយផ្ទាល់ នៅក្នុងអរិភាពទេ ៕
ប្រែសម្រួល៖ ស៊ុន លី