លោក សយ វិចិត្រ អគ្គនាយរង ក្រុមហ៊ុន ដើមអម្ពិល អ៊ែតបើថាយស៊ីង ឯ.ក និងភរិយា
សូមគោរពអបអរសាទរ យ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស សម្ដេចតេជោ ទទួលបាន “ពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិនិងភពផែនដី” ពីមេដឹកនាំនៃអន្តរសភា ដើម្បីការអត់ឱននិងសន្តិភាព (IPTP) ។
យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ សូមជួបតែពុទ្ធពរនិងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕