ភ្នំពេញ៖ ព្រឹទ្ធសភានៅរសៀលថ្ងៃ២៥ វិច្ឆិកានេះ នឹងបើកកិច្ចប្រជុំបោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា។
ការបោះឆ្នោតនេះ បន្ទាប់លោក ប្រាក់ សុខុន ដែលជាអនុប្រធានទី១ព្រឹទ្ធសភា ត្រូវបានរដ្ឋសភាកាលពីសប្តាហ៍មុន បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឲ្យក្លាយជារដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរជំនួសលោក សុខ ចន្តាសោភា៕