Covid-19

ត្រឹម ២៤ម៉ោង ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅអាមេរិក មានរហូតដល់ ជាង ១២០០នាក់ សរុបជិត ១ម៉ឺននាក់

វ៉ាស៊ីនតោន៖ ស្ថានភាពនៅពេលនេះ កាន់តែធ្ងន់ធ្ងរហើយ ដោយរយៈពេលត្រឹម តែ ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅអាមេរិក មានរហូតដល់ ១២០០នាក់ ហេីយចំនួនអ្នកស្លាប់មានជិត ១០០០០នាក់ និងឆ្លងជាង ៣៣ម៉ឺននាក់។

សាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹង នៅល្ងាចថ្ងៃអាទិត្យម្សិលមិញនេះថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះមហន្តរាយកូវីដ-១៩ លើសពី ១.២០០ នាក់នៅសហរដ្ឋអាមេរិក ក្នុងមួយថ្ងៃ។

សាកលវិទ្យាល័យ ដែលមានមូលដ្ឋាន នៅទីក្រុងបាល់ទីម័រ បានឲ្យដឹងថា មានមនុស្សជាង ៣៣៧.០៧២ នាក់ដែលត្រូវបានបញ្ជាក់ នៅក្នុងសហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់ ៩.៦៣៣ នាក់៕ ដោយ៖ ឈូក បូរ៉ា

To Top